© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ភីអិនអិន ដែលត្រូវបានគេស្គាល់ថាជាស្ថានីយ៍ទូរទស្សន៍ ឈានមុខផ្នែកភាពយន្តភាគខ្មែរ និងបរទេស នៅចុងឆ្នាំ ២០១៩នេះ បានបង្កើនម៉ោងចាក់ផ្សាយរឿងភាគពេលល្ងាចបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រិយមិត្ត និងទូរទស្សនិកជនដែលនិយមតាមដានរឿងភាគ។ ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានចាក់ផ្សាយភាពយយន្តភាគថៃ រឿង ” កម្លាំងអធិដ្ឋាន ” និងរឿង ” ស្នេហ៍បញ្ច្រាសទិស ” ដែលមានរយៈពេលរហូតដល់ ១ ម៉ោង៣០នាទី ចាប់ពីម៉ោង៩យប់ ដល់ម៉ោង១០ កន្លះយប់ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍។
ជាមួយគ្នានេះ គណៈគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍ ភីអិនអិន បានឱ្យដឹងទៀតថា ការសម្រេចបន្ថែមម៉ោងផ្សាយភាពយន្តពេលល្ងាចរបស់ PNN ជាការឆ្លើយតបទៅនឹងការពេញនិយមតាមដានគាំទ្ររឿងភាគ ក៏ដូចជាការសំណូមពរយ៉ាងច្រើនពីសំណាក់បណ្តាទស្សនិកជន។ បើតាមតួរលេខ បង្ហាញយ៉ាងច្បាស់ថា សម្រាប់ឆ្នាំ២០១៩ PNN ទទួលបានអត្រាគាំទ្រពីប្រិយមិត្តទូរទស្សនិកជន ៧.៣៣ ភាគច្រើននៅអំឡុងពេលម៉ោងផ្សាយម៉ោង៩យប់ ដល់១០យប់។ ខ្សែរឿងដែលទទួលបានការពេញនិយមបំផុតមានដូចជារឿង ” គ្រូពេទ្យថងឯក ” “ផ្កាយភ្លោះ និងរឿង ” មកុដរាជនី ” ដែលសុទ្ធសឹងជារឿងសម្តែងដោយតារាថៃល្បីៗដូចជាលោក Mario Maurer, Kimberly Ann Voltemas , Yaya Urassaya , Nadech Kugimiya និងកញ្ញា Preem Ranida ។
ដោយឡែកសម្រាប់ភាពយន្តភាគក្នុងស្រុកវិញ ក៏មានការបន្ថែមម៉ោងផ្សាយភាពយន្តភាគខ្មែរផងដែរ នៅម៉ោងមាស ឬម៉ោង Prime Time និងខ្សែរភាពយន្តល្បីៗផ្សាយនៅម៉ោង៦ ដល់ម៉ោង៧យប់។ ទន្ទឹមនឹងការបង្កើនម៉ោងផ្សាយរឿងភាគនេះ ភីអិនអិន ក៏នឹងនាំយកនូវរឿងភាគខ្មែរសម្រាប់ឆ្នាំ២០២០មកបម្រើជូនជាចំណីចក្ខុដល់ទស្សនិកជនបន្តទៀត ដែលមានដូចជារឿង ” សព្វសិទ្ធិ រឿង” បំណុលម្ដាយ ” រឿងសង្គ្រាមមរតក” និងរឿង ” ឥទ្ធពលស្នេហ៍ក្នុងភ្លើងបណ្តាសា ” រួមទាំងខ្សែភាពយន្តភាគដទៃៗទៀត។ តារាកម្ពុជាយើងដែលរំពឹងនឹងចូលរួមសម្តែងក្នុងខ្សែរឿងទាំងនេះមានដូចជាលោក អែត វីន កញ្ញា ស៊ិន យូប៊ីន លោក ខាត់ វៃហាំង និងតារាសម្តែងជាច្រើនទៀត ។ ដោយឡែក រឿង “ តួរខ្ញុំគេសម្តែង ” និងរឿង « អ្នកម៉ាក់វ័យក្មេង » ក៏ជាខ្សែរឿងដែលកំពុងចាក់ផ្សាយនៅស្ថានីយ៍ទូរទស្សន៍ភីអិនអិន ចាប់ពីម៉ោង ៧ កន្លះ ដល់ម៉ោង៩យប់ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រផងដែរ។ នៅដើមឆ្នាំ២០២០ឆាប់ៗនេះ ភាពយន្តភាគខ្មែរថ្មីមួយទៀត ដែលនឹងត្រៀមខ្លួនមកបម្រើអារម្មណ៍ទស្សនិកជនបន្តទៀត គឺ រឿង « បំណុលម្តាយ » មានរយៈពេល២ម៉ោង ចាប់ពីម៉ោង៧ ដល់៩យប់ និងបន្ថែមម៉ោងផ្សាយនៅពេលយប់ចាប់ពីម៉ោង៩ ដល់ម៉ោង១០និង៣០នាទីយប់៕
ដោយ៖