© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីប្រដាល់អធិរាជគុនខ្មែរ ISI PALM ឈានដល់សប្ដាហ៍ដ៏កក្រើកទៀតហើយ ដោយប្រជុំសុទ្ធតែជើងខ្លាំងគុនខ្មែរទាំងស្រករមុន និងយុវជនជំនាន់ក្រោយនៅលើផ្ទៃសង្វៀនតែមួយ។ ជាក់ស្ដែង អតីតបេក្ខជនខ្សែក្រវាត់ទម្ងន់៦០គីឡូក្រាម កាលឆ្នាំ២០១៦របស់ PNN គឺអ្នកលេងជង្គង់ សូត្រ ប៊ុនធី នឹងទូទាត់បញ្ជីតទល់គូសត្រូវចាស់រន្ទះជើងអន្ទងសង្ខារ ហ្វានិមិត្ត ។ ជាមួយនេះប្អូនប្រុសរបស់ប៊ុនធី គឺអ្នកលេងគុនខ្មែរជើងថ្មីល្បីឡើងកូដ សូត្រ វាសនា តតាំងប្រហារជាមួយបេក្ខភាពខ្សែក្រវាត់រដូវកាលទី២ រុងស្យ៉ាម ។ ការប្រកួតគូសងសឹកដ៏ក្ដៅគគុកមួយទៀតនឹងកើតឡើងរវាង សោម វិច្ឆ័យ ជម្រះគំនុំអ្នកល្បីដីបាត់ដំបង វ៉ែន ហុងជីវង់ ដែលសុទ្ធសឹងតែជាអ្នកប្រដាល់សម្បូរបទពិសោធ។ ក្រៅពីនេះក៏មានអមដោយគូជើងខ្លាំងជួរមុខ ឡុក ប៊ុកសំណាង ដាក់ចិត្តសាកកម្លាំងនឹង រ៉ា រ៉យ៉ា។ អធិរាជគុនខ្មែរ ISI Palm ថ្ងៃអាទិត្យ ទី៨ ខែធ្នូ សប្ដាហ៍នេះ នឹងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN ផេកហ្វេសប៊ុក PNN Sports និង ផេកហ្វេសប៊ុក ISI Steel ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕
ដោយ៖