© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រៀងរាល់ថ្ងៃសៅរ៍ ចុងសប្តាហ៍ ភីអិនអិន តែងតែកំដរបរិយាកាសរីករាយទៅដល់ទស្សនិកជន ដោយបង្កើតនូវកម្មវិធីតន្ត្រីសប្បាយៗ មានការចូលរួមពីតារាចម្រៀងល្បីៗ ទាំងក្នុង និងក្រៅប្រទេសផងដែរ។ វត្តមានតារាៗជាច្រើនដួង មិនថា តារាចម្រៀង ឬតារាសម្តែង ពួកគេទាំងអស់សុទ្ធសឹងធ្វើយ៉ាងណា ឱ្យអស់ពីលទ្ធភាពក្នុងការបម្រើអារម្មណ៍ថ្ងៃឈប់សម្រាក របស់បណ្តាអ្នកគាំទ្រ។ ដោយឡែក សម្រាប់ថ្ងៃសៅរ៍ សប្តាហ៍នេះ តារាចម្រៀងស្រី រាងខ្ពស់ស្រឡះ សម្បុរស្រអែមស្រស់ កញ្ញា ផន ស្រីខួច នឹងមកកាន់ ឆាកតន្ត្រីBoostrong ជាមួយនឹងការបកស្រាយចម្រៀងបទថ្មីរបស់ខ្លួន ដែលពោរពេញដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ។
កញ្ញា ផន ស្រីខួច
« ប្រាក់ខែបងសម្លាប់ចិត្តអូន » គឺជាចំណងដៃថ្មីមួយទៀតហើយ រៀបរាប់រាប់ពីជីវិតគ្រួសារ ដែលនារីជាភរិយាខ្វះភាពកក់ក្តៅពីបុរសជាស្វាមី បើទោះបីជារស់នៅលើគំនរទ្រព្យសម្បត្តិក៏ដោយ។ ជាមួយនឹងបទចម្រៀងថ្មីមួយបទនេះ មិនត្រឹមតែមានអត្ថន័យល្អនោះទេ ថែមទាំងទទួលការបកស្រាយដោយផ្ទាល់ពីតារាចម្រៀងសំឡេងស្រួយ ផន ស្រីខួច យ៉ាងពីរោះរណ្តំចិត្ត។ លើសពីនេះទៀត ក៏នៅមានបទចម្រៀងជាច្រើនបទទៀត ដោយមានការបកស្រាយពីតារាចម្រៀងផ្សេងៗ ដែលនឹងមកប្រជុំគ្នានៅលើការប្រគុំតន្ត្រី Boostrong Music On Fireរបស់ភីអិនអិន ។ មួយវិញទៀត ដូចរាល់ដងនៅចុងបញ្ចប់នៃកម្មវិធីតន្ត្រី ក៏មិនភ្លេចនឹងការលេងហ្គេមសប្បាយៗ ដើម្បីជាការផ្សងសំណាងដល់ទស្សនិកជន និងបន្ថែមជាមួយនឹងបរិយាកាសរីករាយខ្លាំងបន្ថែមទៀត។ នោះគឺ ហ្គេម Boostrong តេឈ្នះលុយ ដែលនឹងផ្តមកវិញនូវប្រាក់វង្វាន់ចាប់ពី ២០ម៉ឺនរៀល រហូតដល់មាសមួយតម្លឹង ហើយចូលរួមលេងបានទាំងអ្នកទស្សនាផ្ទាល់ និងនៅតាមកញ្ចក់ទូរទស្សន៍។
កញ្ញា លៀង សីហា
កញ្ញា សំណាង
ក្រុមតន្រ្តី Rose
ដើម្បីចង់ដឹង និងឃើញច្បាស់ពីទិដ្ឋភាព ក៏ដូចជា ភាពសប្បាយរីករាយក្រោមភ្លើងចម្រុះពណ៌ នៅលើឆាកដ៏ធំរបស់ ភីអិនអិន ជាមួយនឹងបទចម្រៀង រួមទាំងក្បាច់រាំពីសំណាក់តារាៗល្បីៗរបស់យើងនោះ សូមកុំភ្លេចតាមដានទស្សនាការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសៅរ៍ ទី ០៧ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ៤ និង ៣០នាទីរសៀល។ ជាពិសេស យុវវ័យដែលជាហ្វេនសំណព្វចិត្តរបស់ តារាស្រីរូបស្រស់ ផន ស្រីខួច នឹងបានជួប Idol បង្ហើរសំនៀង បន្ទន់ចិត្តអ្នកមើលឱ្យស្លុងអារម្មណ៍ទៅតាមខ្សែសំលេង ទឹកដម ទៀតផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖