© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាលពីខែវិច្ឆិកាកន្លងទៅ ស្ថានីយ៍ទូរទស្សន៍PNN បានបន្ថែមម៉ោងផ្សាយភាពយន្តភាគខ្មែររបស់ខ្លួនក្នុងម៉ោងមាស រួចជាស្រេចហើយ ដែលចាក់ផ្សាយក្នុងរយៈពេល១ម៉ោង និង៣០នាទី ចាប់ពីម៉ោង៧ និង៣០នាទី ដល់៩យប់ មានដូចជារឿង « តួគេ ខ្ញុំសម្តែង » និងរឿង « អ្នកម៉ាក់វ័យក្មេង » ។ ដោយឡែក ឈានចូលដល់ខែមករា ឆ្នាំ២០២០ ខាងមុខនេះ PNN នឹងបន្ថែមការចាក់ផ្សាយភាពយន្តភាគខ្មែរបន្ថែមទៀតដោយមាន ដូចជារឿង « បំណុលម្តាយ », និងរឿង ” អ្នកម៉ាក់វ័យក្មេង » ចាប់ពីម៉ោង ០៧ យប់ រហូតដល់០៩ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ដូចនេះ ទស្សនិកជនអាចទស្សនារឿងភាគខ្មែរបានពីររឿង រយៈពេលពីរម៉ោងនេះ។
អ្នកម៉ាក់វ័យក្មេង
តួគេ ខ្ញុំសម្តែង
ជាមួយនឹងការបន្ថែមម៉ោងផ្សាយនេះដែរ គឺបានសបញ្ជាក់ឱ្យឃើញថា PNN ប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការចូលរួមលើកស្ទួយវិស័យឧស្សាហកម្មទូរទស្សន៍នៅកម្ពុជា។ ក្នុងបំណងនេះ PNN នឹងវិនិយោគទឹកប្រាក់ដល់ទៅខ្ទង់លានដុល្លារអាមេរិក បន្ថែមទៀតនៅក្នុងមួយឆ្នាំៗ ដើម្បីអនុវត្តន៍គម្រោងផែនការរបស់ខ្លួន។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៩ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ដែលជាស្ថានីយ៍ទូរទស្សន៍មួយទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ធ្លាប់បានដាក់ការវិនិយោគលើភាពយន្តខ្មែរ ក្នុងទឹកប្រាក់ខ្ទង់លានដុល្លាររួចទៅហើយ ចាប់តាំងពីបើកដំណើរការកាលពីនៅឆ្នាំ២០១៤មកម្ល៉េះ។ កញ្ញា ទូច បុប្ផា ប្រធានផ្នែកគ្រប់គ្រងការផ្សាយរបស់ ភីអិនអិន បានបញ្ជាក់ថា ៖ កន្លងមករឿងជាច្រើនដូចជា « រឿង ភក្ដីស្នេហ៍ទ្វេរភព, រឿង ពស់កេងកង ,រឿង សមុទ្រទឹកភ្នែក រឿង ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់ និងខ្សែរឿងខ្មែរយើងមួយទៀតនោះ គឺរឿង « ភរិយាសម័យថ្មី » សុទ្ធសឹងតែជារឿងភាគខ្មែរ ដែលទទួលបានការគាំទ្រខ្លាំងពីប្រិយមិត្តទូរទស្សន៍ ភីអិនអិន។
កញ្ញាបានឱ្យដឹងបន្តទៀតថា ស្ថានីយ៍ទូរទស្សន៍ភីអិនអិន បាននឹងកំពុងផលិតខ្សែភាពយន្តភាគខ្មែរប្រមាណជា៥០០ម៉ោង សម្រាប់ឆ្នាំ២០២០មានដូចជា រឿង « សង្គ្រាមមរតក », « អ្នកទី៣ », និងរឿង « ឥទ្ធិពលស្នេហ៍ក្នុងបណ្តាសារភ្លើង » ជាដើម។ ទន្ទឹមនឹងនេះដែរ វត្តមានតារាកម្ពុជាដែលរំពឹងនឹងចូលរួមសម្តែង រួមមាន លោកអេតវីន លោក ខាត់ វៃហាង កញ្ញា ស៊ិន យូប៊ិន កញ្ញា ចេឡាង លោក លឹម ជាឡាយ កញ្ញា ដួង ម៉ានិច ប្រុស ខួច និង ឃឹម សានិត ។
សង្គ្រាមមរតក
សព្វសិទិ្ធ
ឥទ្ធិពលស្នេហ៍ក្នុងបណ្តាសារភ្លើង
សូមបញ្ជាក់ថា ភាពយន្តភាគខ្មែរ « តួគេ ខ្ញុំសម្តែង និងរឿង« អ្នកម៉ាក់វ័យក្មេង » ជាខ្សែរឿងដែលកំពុងចាក់ផ្សាយនៅស្ថានីយ៍ទូរទស្សន៍ PNN ចាប់ពីម៉ោង ៧និង៣០នាទី ដល់ម៉ោង៩យប់ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។
ដោយ៖