© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាមួយនឹងខ្សែភាពយន្តភាគខ្មែរថ្មីមួយរឿង ដែលស្ថានីយ៍ទូរទស្សន៍ភីអិនអិនទើបនឹងពាំនាំយកមក ហើយបាននឹងកំពុងចាក់ផ្សាយក្តៅៗកាលពីសប្តាហ៍មុននោះគឺ រឿង អ្នកម៉ាក់វ័យក្មេង។ តារាស្រស់ស្អាតជាច្រើនដួង ដែលបានចូលរួមសម្តែងជាតួអង្គក្នុងរឿងនេះ សុទ្ធសឹងតែពោរពេញដោយទេពកោសល្យសិល្បៈ និងធ្វើយ៉ាងណាឱ្យសមទៅនឹងសាច់រឿងពិតៗតែម្តង។ ក្នុងនោះ បើយើងងាកមកចាប់អារម្មណ៍ពីតួឯកស្រីវ័យក្មេងខ្ចី ដែលដើរតួជាអ្នកម៉ាក់វ័យក្មេងវិញនោះ គឺកញ្ញា ឈិន មុន្នីនាថ ដែលនៅក្នុងសាច់រឿង កញ្ញា មានឈ្មោះថា លីតា ជាកូនស្រីកំព្រាឪពុក រស់នៅតែជាមួយម្តាយ។
ស្ថិតក្នុងវ័យ មិនដល់២០ឆ្នាំផង មុន្នីនាថ អាចទាក់ចិត្តផលិតករឱ្យជ្រើសរើសខ្លួនធ្វើជាតួឯកស្រី ក្នុងប្រភេទរឿងលក្ខណៈអប់រំនៅក្នុងគ្រួសារថែមទៀតផង ដែលនេះទាមទារឱ្យអ្នកសម្តែងមានទេពកោសល្យខ្ពស់ និងបទពិសោធន៍ច្រើន។ បើទោះបីជា នាងតូចម្នាក់នេះទើបតែប្រឡូកក្នុងវិស័យសិល្បៈ ក្នុងវ័យក្មេង ក៏ពិតមែន ប៉ុន្តែបើនិយាយពីទេពកោសល្យសម្តែង ហាក់មិនចាញ់តារាដែលធ្លាប់មានបទពិសោធន៍ច្រើនឆ្នាំប៉ុន្មានឡើយ។ ជាការពិតណាស់ រូបសម្រស់តែមួយមុខ មិនអាចធ្វើឱ្យតំណែងតួឯកស្រីធ្លាក់ក្នុងដៃរបស់ មុន្នីនាថ បានឡើយដោយកញ្ញា ហាក់ដូចជាមានជំនាញសិល្បៈសម្តែងស្រាប់ពីកំណើត មិនថា កាយវិការ ឬពាក្យសម្តីផ្តោះផ្តង គឺសម្តែងចេញជាលក្ខណៈធម្មជាតិពិតៗតែម្តង។ ក្នុងនោះ កញ្ញា តម្រូវឱ្យដើរជាតួដែលមានចរិតឆ្នាស់ឆ្នើម ក្រម៉ិចក្រម៉ើម មិនខ្លាចអ្នកណា តែគួរឱ្យស្រឡាញ់ ពិសេសពូកែយកឈ្នះចិត្តតួឯកប្រុសថែមទៀតផង។ ដើម្បីចង់ដឹងថាភាគបន្ទាប់នៃរឿងនេះមានសាច់រឿងទាក់ទាញ និងជក់ចិត្តយ៉ាងណានោះសូមកុំភ្លេចទស្សនាការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃព្រហស្បត៍ ដល់ថ្ងៃសុក្រ វេលាម៉ោង ៧:៣០ ដល់ម៉ោង៩:០០យប់៕
សូមទស្សនាវីដេអូ
ដោយ៖