ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩
ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩
ជើងខ្លាំងគីឡូធ្ងន់ ព្រំ សំណាង នឹងបង្ហាញខ្លួនក្នុងកម្មវិធីអធិរាជគុនខ្មែរ ISI PALM របស់ PNN នាថ្ងៃអាទិត្យសប្ដាហ៍នេះ។ សិស្សគុនក្លិបទ័ពពិសេសឆ័ត្រយោង៩១១ខាងលើនឹងចូលមកស្វាគមន៍ ខ្លាឆ្លងដែនថ្មី ឃុមភិតលេក។
ព្រំ សំណាង និង ឃុមភិតលេក
ជាមួយគ្នានេះ អ្នកស្នងគុនខ្មែររលកក្រោយល្បីវ៉ៃកាច ថៃរ៉េត ប្រឈមនឹងកីឡាករល្អក្បាច់ ភិតរ៉ាវី។ ក្នុងនោះក៏មានការប្រកួតក្នុងស្រុកអមដោយគូជក់ចិត្ត គឺ វង្ស រិទ្ធ រិទ្ធីយ៉ា តតាំងអ្នកលេងស្នៀតប្រហារ យីប ឌុក ខណៈជើងថ្មីកំពុងរះ ពេជ្រ ប៊ុនសិទ្ធ ដាក់ចិត្តទទួលជើងខ្លាំងរំលងខេត្ត សុង សាត។
ថៃរ៉េត និង ភិតរ៉ាវី
វង្ស រិទ្ធ រិទ្ធីយ៉ា និង យីប ឌុក
ប៊ុនសិទ្ធ និង សុង សាត
អធិរាជគុនខ្មែរ ISI Palm ថ្ងៃអាទិត្យ ទី០១ ខែធ្នូ សប្ដាហ៍នេះ នឹងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN ផេកហ្វេសប៊ុក PNN Sports និងផេកហ្វេសប៊ុក ISI Steel ចាប់ពីម៉ោង ១២ថ្ងៃត្រង់តទៅ៕