© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កម្មវិធី Boostrong Music On Fire តែងតែអញ្ជើញតារាចម្រៀងល្បីៗកំពុងតែពេញនិយម មិនថាតារាចម្រៀងខ្មែរ ឬបរទេសឡើយ ហេតុនេះហើយទើបទស្សនិកជនមានការគាំទ្រ និងអញ្ជើញមកចូលរួមទស្សនាដោយផ្ទាល់ និងយ៉ាងច្រើននៅក្នុងស្ទីតយោភីអិនអិន។ នៅសប្តាហ៍នេះទស្សនិកជននឹងបានជួបផ្ទាល់ជាមួយតួឯកប្រុសក្នុងរឿង « អ្នកម៉ាក់វ័យក្មេង » គឺលោក នូ ឧសភា ដែលលោកនឹងលើកយកបទចម្រៀងដែលកំពុងតែពេញនិយមរបស់លោក មកបកស្រាយជូនទស្សនិកជនបានស្តាប់កម្សាន្ត។
លោក នូ ឧសភា
ក្រៅពី លោកនូ ឧសភា ក៏នៅមានវត្តមានតារាចម្រៀងល្បីៗជាច្រើនផ្សេងទៀតផងដែរ ដូចជាបុរសសម្លេងផ្អែម គូម៉ា កញ្ញាសាច់សខ្ចី នីតា និងតារារ៉េបស្រី សេង សុខសេរី ពួកគេនឹងមកអង្រួនឆាកតន្ត្រី Boostrong Music On Fire នាថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង៤:៣០នាទីល្ងាចតទៅ ដោយមានការផ្សាយផ្ទាល់ចេញពីស្ទីតយោភីអិនអិន។
លោក គូម៉ា
កញ្ញា នីតា
សេង សុខសេរី
សូមបញ្ជាក់ដែរថាលោក នូ ឧសភា នឹងបង្ហាញខ្លួនក្នុងរឿងភាគខ្មែរថ្មីសន្លាងមួយចំណងជើង« អ្នកម៉ាក់វ័យក្មេង » ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៧:៣០នាទីយប់បន្ទាប់ពីរឿ « និស្ស័យស្នេហ៍នាមនោរាហ៍ »៕
ដោយ៖