ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩

នូ ឧសភា ត្រឡប់មកវិញជាតួឪពុកក្នុងរឿង «អ្នកម៉ាក់វ័យក្មេង» របស់ភីអិនអិន

២៥ ​វិច្ឆិកា ២០១៩

លោក នូឧសភា ភាគច្រើនគ្រប់គ្នាបានស្គាល់រួចមកហើយ ពីទេពកោសល្យសម្តែងនិងការបកស្រាយចម្រៀង យ៉ាងពីរោះរណ្តំ ដែលអាចថ្ពក់ចិត្តយុវវ័យឱ្យមកគាំទ្រលោកក្នុងរយៈពេលដ៏ខ្លីបន្ទាប់ ពីលោកបាន ប្រឡូកចូលក្នុងវិស័យសិល្បៈ។នៅខែវិច្ឆិកានេះ លោកនឹងបង្ហាញខ្លួនសារជាថ្មីតាមរយៈ រឿងភាគខ្មែរ ចំណងជើង « អ្នកម៉ាក់វ័យក្មេង » នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនដោយលោកនឹងទទួល បានដំណែង ជាតួអង្គឯក។

ក្នុងរឿងនេះតម្រូវអោយលោកសម្តែងជាតួ នរក្ស ជាបុរសពោះម៉ាយអ្នកមាន មានកូនស្រីគួរឱ្យស្រឡាញ់ម្នាក់ ឈ្មោះនីរ័ត្ន នរក្ស ជាមនុស្សប្រុសដែលមិនសូវមានមនោសញ្ចេតនា ហើយក្នុងចិត្តគេអ្វី ដែលសំខាន់គឺលុយវីឡានិងកាងារ។ ក្រោយមក ដោយសារតែការផ្សំផ្គុំរវាងចាស់ទុំ ហើយណាមួយម្តាយរបស់ នរក្ស អ្នកស្រីបុស្បាអាណិតកូនប្រុស ចង់ឱ្យកូនមានប្រពន្ធដែលអាចមើលខ្លួន និងកូនស្រី នីរ័ត្នទៀតនោះ ក៏សម្រេចចិត្តឱ្យលោករៀបការប្រពន្ធជាលើកទីពីរ គឺ ចរិយា។ អស់រយៈពេលជាច្រើន ដែល ចរិយា ចូលខ្លួនមករស់នៅជាមួយនឹងបុរសបេះដូងថ្មមួយនេះ ដោយសោយសុខលើគំនរមាសប្រាក់ ប៉ុន្តែវានៅតែមិនអាចផ្តល់សេចក្តីសុខដល់ចរិយាដែលជាម្តាយទីពីររបស់ នីរ័ត្ន នេះបានទេ ផ្ទុយទៅវិញ នាងមានតែភាពឯកោ ខ្វះភាពកក់ក្តីពីស្វាមី ។

មិនបានប៉ុន្មានដោយសារតែភាពព្រងើយ កន្តើយទើបធ្វើអោយចរិយា ដែលជាប្រពន្ធក្រោយនរក្ស សុំលែងលះលោក រួចហើយទុកកូនអោយនរក្ស និងលោកស្រី បុស្បា ដែលជាម្តាយនរក្សមើលថែរជំនួស​​ រួចនាងក៏ទៅរួមរស់ជាមួយអតីតសង្សាររបស់ ​នាង ឈ្មោះសុគន្ធ។ បន្ទាប់ពីចរិយាចាកចេញទៅលោក ស្រីបុស្បា មិនអាចមើលថែនីរ័ត្នបានដោយ សារតែលោកស្រីធ្លាក់ខ្លួនឈឺក៏សម្រេចចិត្តរកអ្នកមកមើលថែរជំនួស។ លីតា គឺជាមនុស្សម្នាក់ ដែលលោកស្រីគិតថាអាចមើលថែ នីរ័ត្ន បានល្អក៏យល់ ព្រមទទួលយកនាង។ លីតាតែងតែ លើកទឹកចិត្តនីរ័ត្ន និងបង្រៀននាងអោយក្លាយជាក្មេងស្រីល្អម្នាក់ ហើយក៏បានធ្វើអោយ នរក្សយល់ ពីតំលៃនៃគ្រួសារទើបនរក្សបាក់ចិត្តស្រឡាញ់ទៅលើលីតាទាំងមិនដឹងខ្លួនចំណែកលីតាក៏ស្រឡាញ់នរក្សដូចគ្នា។ ទីបំផុតពួកគេក៏បានរៀបការជាមួយគ្នា ប៉ុន្តែជីវិតក្រោយពេលរៀបការ ចេះតែមានរឿងមិនល្អកើតឡើងធ្វើអោយពួកគេមានការយល់ច្រឡំនឹងគ្នាទៅវិញទៅមក។តើពួក គេអាចនឹងបែកគ្នាដែរទេ? តើបញ្ហានោះអ្នកណាជាអ្នកបង្ករ?រង់ចាំតាមដានទស្សនារឿង «អ្នកម្តាយ វ័យក្មេង» ចាក់ផ្សាយចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៧:៣០នាទីយប់តទៅ រៀងរាល់ថ្ងៃព្រហស្បតិ៍-សុក្រ៕ 

 

សូមទស្សនាវីដេអូខាងក្រោម៖ 

Copyright © 2017 PNN TV. All Rights Reserved.