© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ថ្មី និងប្លែកទៀតហើយក្នុងកម្មវិធីអធិរាជគុនខ្មែរ ISI PALM នៅថ្ងៃអាទិត្យទី២៤ខែវិច្ឆិកាឆ្នាំ២០១៩នេះ គឺការប្រកួតដាក់តម្លៃខ្លួនទាំងអស់ និងដណ្ដើមប្រាក់លាន។ ម្ចាស់ខ្សែក្រវាត់ Max ថុល ថេង បានព្រមព្រៀងគ្នាជាមួយ ជើងឯកថ្នាលថ្នាក់ជាតិ កាន់ ម៉េងហុង ដើម្បីវាយដាក់តម្លៃខ្លួន ទាំងអស់ជាមួយ គ្នា។ អ្នកឈ្នះនឹងបានប្រាក់តម្លៃខ្លួនសរុបទាំងអស់តែម្នាក់ឯង ឯអ្នកចាញ់នឹងត្រលប់ទៅផ្ទះវិញស្វិតហោប៉ៅ។ជាមួយគ្នានោះ គូសងសឹកដ៏ជក់ចិត្ត ព្រឿង សុចឺត និង ប៊ន ពន្លឹក ក៏នឹងប្រកួតដណ្ដើម ប្រាក់លាននៅ PNN ផងដែរ។ អ្នកទាំងពីរធ្លាប់ប៉ះគ្នាលើកដំបូងក្នុងវគ្គផ្ដាច់ព្រ័ត្រជើងឯក ថ្នាលថ្នាក់ជាតិ ដោយកាលណោះ សុចឺត ជាអ្នកឈ្នះ។ ពន្លឹក មកភីអិនអិនលើកចុងក្រោយបង្អស់បានឈ្នះធន់វិស្ណុដោយពិន្ទុ។
ថុល ថេង និង កាន់ ម៉េងហុង
ប៊ន ពន្លឹក និង ព្រឿង សុចឺត
នៅភីអិនអិនថ្ងៃអាទិត្យនេះដែរ ក្រៅពីគូជាតិដណ្ដើមប្រាក់លានទាំងនេះ ក៏នៅមានអមដោយគូ មិត្តភាព អន្តរជាតិពីរគូទៀត ដោយ មាសសុជាតិ ជួប ហ្វាមីឆ័យវ៉.ស៊ូងនើន និង សាន សំអុន ប៉ះ យ៉តមេនឆ័នវ៉.ស៊ូងនើន។
មាសសុជាតិ និង ហ្វាមីឆ័យ
សាន សំអុន និង យ៉តមេនឆ័នវ៉.ស៊ូងនើន
អធិរាជគុនខ្មែរ ISI PALM ផ្សាយផ្ទាល់នៅថ្ងៃ អាទិត្យទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ PNN, ផេកហ្វេស៊បុក PNN Sports និងផេកហ្វេសប៊ុក ISI STEEL៕
ដោយ៖