© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បណ្តុំរឿងខ្មែរធំៗជាច្រើនរឿង ដែលស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានផលិតនិងចាក់ផ្សាយជូនទស្សនាជាបន្តបន្ទាប់ មានដូចជារឿង ហ្លួងព្រះស្តេចកន,និស្ស័យបងប្អូន, ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់ , ភរិយាសម័យថ្មី , ទូក បាត់ច្រវា, ដួងចន្ទ ដួងចិត្ត, ពស់កេងកង, ភក្តីស្នេហ៍ទ្វេភព និងរឿងភាគផ្សេងៗ ទៀតជាដើម។ រាល់ខ្សែភាពយន្តភាគខ្មែរទាំងអស់នេះ សុទ្ធសឹងតែទទួលបានការគាំទ្រ កោតសរសើរពីសំណាក់មហាជន ក៏ដូចជាទស្សនិកជនផងដែរ ប៉ុន្តែលោកអ្នកប្រហែលជាពុំទាន់បានស្គាល់ច្បាស់នៅឡើយទេថា តើផលិតកររូបណាខ្លះ ដែលជាអ្នកផលិតនិងដឹកនាំថតឱ្យបានចេញ ជាសាច់រឿងទាំងអស់នេះឡើងនោះទេ។ ដើម្បីឱ្យកាន់តែដឹងនិងស្គាល់ម្ចាស់ស្នាដៃនៃរឿងភាគខ្មែរ ប្រចាំឱ្យស្ថានីយ៍ដែលឈានមុខគេលើកម្មវិធីភាពយន្តនេះទៀតនោះ យើងខ្ញុំក៏សូមលើកយកវត្តមានពួកគាត់ មកបង្ហាញជូនដល់ទស្សនិកជនទាំងអស់បានស្គាល់។ ជាការពិតណាស់ តាមរយៈរឿងភាគខ្មែរនីមួយៗ ប្រចាំឱ្យស្ថានីយ៍ទូរទស្សន៍ភីអិនអិនកន្លងមក សុទ្ធសឹងតែជាស្នាដៃផលិត និងដឹកនាំដោយផ្ទាល់របស់ផលិតករល្បីៗ ដោយយកចិត្តទុកដាក់បំផុត និងសម្រិតសម្រាំងបង្កើតបានជាឈុតឆាកសាច់រឿងប្រកបដោយគុណភាពខ្ពស់។ ក្នុងនោះ រួមមានដូចជា ឯក ឧត្តម ម៉ៅ អាយុទ្ធ ម្ចាស់ស្នាដៃរឿង ហ្លួងព្រះស្តេចកន ភាពយន្តខ្មែរខ្នាតធំ បែបប្រវត្តិសាស្ត្រ មានកេរ្តិ៍ឈ្មោះបោះសំឡេងទូទាំងព្រះរាជាណាចក្រកម្ពុជា ។ លើសពីនេះទៀត មានផលិតករល្បីៗជាច្រើនរូបទៀត ដែលបានបញ្ចេញស្នាដៃផលិត ដឹកនាំក៏ដូចជា និពន្ធ រួមមានដូចជា៖
លោក អ៊ុង ឌុចសិត្ថាវីរះ( រឿង ភក្តីស្នេហ៍ទេ្វភព)
លោក ដើង ពុទ្ធព័រ ( រឿង ពស់កេងកង)
ឯក ឧត្តម មុត ថាវី ( រឿង ដួងចន្ទដួងចិត្ត)
លោក Matthew Robinson ( រឿង និស្ស័យបងប្អូន)
លោក លៀក លីដា( រឿង ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់)
លោក គាំ ចន្ធី ( រឿង ទូកបាត់ច្រវា)
ឯក ឧត្តម ម៉ៅ អាយុទ្( ហ្លួងព្រះស្តេចកន )
ដោយឡែក សម្រាប់ការមកដល់នៃវត្តមានរឿងភាគខ្មែរថ្មីប្រចាំឆ្នាំ២០១៩នេះទៀតនោះ ក៏ជាស្នាដៃផលិតករ និងជាអ្នកនិពន្ធចាស់វស្សា អ្នកស្រី ពាន់ ភួងបុប្ផា នៅក្នុងរឿង តួគេខ្ញុំសម្តែង។ ជាមួយនឹងបទពិសោធន៍ជាង៣០ឆ្នាំ ទៅលើការផលិតជាច្រើនរឿង ហើយចំពោះរឿងខាងលើនេះដែរ ក៏ជារឿងភាគលើកដំបូងរបស់អ្នកស្រី ដ៏ថ្មីស្រឡាង ទាំងអត្ថន័យ និងឈុតឆាកសម្តែង។
អ្នកស្រី ពាន់ ភួងបុប្ផា ( តួគេខ្ញុំសម្តែង)
យ៉ាងណាមិញ ដើម្បីបម្រើទៅដល់អារម្មណ៍ទស្សនិកជន ក៏ដូចជាអ្នកនិយមគាំទ្រវិស័យភាពយន្តខ្មែរ ពីស្ថានីយ៍ទូរទស្សន៍ភីអិនអិន ប្តេជ្ញាចិត្តនៅតែបន្តសហការជាមួយផលិតករល្បីៗ របស់យើងឱ្យអស់ពីលទ្ធភាព ក្នុងការនាំយកនិងផលិតរឿងខ្មែរថ្មីៗជាច្រើនទៀតផងដែរ។ មួយវិញទៀត ក៏នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព បង្កើតនូវអ្វីដែលជាសមិទ្ធផលរបស់ខ្លួន ក្នុងការជំរុញឱ្យកាន់តែរឹងមាំប្រកបដោយគុណភាព ទៅលើស្នាដៃផលិតសាច់រឿងនីមួយៗ៕
ដោយ៖