ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩

ធ្លាប់តែសម្តែងជាតួឯករួមគ្នា លើកនេះ ជេម និងបេឡា ក្លាយជាបងថ្លៃនិងប្អូនថ្លៃវិញម្តង

១៨ ​វិច្ឆិកា ២០១៩

កន្លងមក Bella និង​ Reynu James រាល់ពេលដែលពួកគេមានវត្តមាន ក្នុងរឿងភាគនីមួយៗគឺតែងតែសម្តែងជាតួឯករួមគ្នា ប៉ុន្តែលើកនេះពួកគេត្រឡប់មកវិញ ក្នុងរឿងភាគជាមួយគ្នាដដែល តែតម្រូវអោយពួកគេធ្វើជាបងថ្លៃនិងប្អូនថ្លៃវិញម្តង នៅក្នុងរឿង « ទ្រនំកម្ម »

 

បន្ទាប់ពីបានចាក់ផ្សាយនៅប៉ុស្តិ៍លេខ៣ថៃ រឿងមួយនេះបានធ្វើអោយអ្នកគាំទ្រ ផ្តោតការចាប់អារម្មណ៍ខ្លាំងទៅលើសាច់រឿង បច្ចេកទេស ជាពិសេសគឺតួសម្តែង Reynu James និង Bella ដែលពួកគេក្លាយជាបងប្អូនថ្លៃនិងគ្នា បង្កើតបានជាសាច់រឿងថ្មីមួយសម្រាប់ទស្សនិកជន ទើបធ្វើអោយរឿងនេះអាចឈរក្នុងលំដាប់រឿងមួយ ដែលមានការគាំទ្រខ្ពស់ក្នុងឆ្នាំ២០១៩។ តារាសម្តែងល្បីៗ ក្នុងរឿងនេះមានដូចជា Bella សម្តែងជាតួ Reynu James សម្តែងជាតួ Kamol, Mai សម្តែងជាតួម្តាយឈ្មោះ Yoi, Phet សម្តែងជាតួ Achai រួមនិងតារាសម្តែងល្បីៗ ជាច្រើនដួងទៀត។

រឿង « ទ្រនំកម្ម » សាច់រឿងបង្ហាញពីជីវិតគ្រួសារមួយ ដែលមានម្តាយឈ្មោះ Yoi ជាកូនថៃកាត់ចិន និងជាម្តាយដែលរើសកូនប្រសារខ្លាំង។ នាងមានកូនប្រុសបួននាក់ កូនបងបង្អស់ឈ្មោះ Achai នៅពេលដែលគេត្រឡប់មកពីកងទ័ព Achai បាននំា Reynu ដែលនាងកំពុងតែមានផ្ទៃពោះ និងគ្រប់គ្នាគិតថានាងជាស្រ្តីពេស្យាមកជាមួយ ទោះបីជា Achaiមាន Philai ជាគូដណ្តឹងរួចក៏ដោយ។ Yoi បានប្រើគ្រប់មធ្យោបាយ ដើម្បីបំបែកបំបាក់ Achai ជាមួយ Reynu ប៉ុន្តែរាល់គម្រោងការសុទ្ធតែបរាជ័យ។ ដើម្បីជៀសវាងកុំអោយ Philai ខូចឈ្មោះ Yoi បានអោយកូនប្រុសទីពីររបស់ខ្លួនឈ្មោះ Atong រៀបការជាមួយ Philai ហើយសម្រេចប្រគល់ផ្ទះ និងហាងអោយទៅ Atong បើទោះបីជាដឹងហើយថា Atong បានមានចិត្តទៅលើ Janta ក៏ដោយ។ កូនទីបីរបស់ Yoi ក៏មានចិត្តស្រឡាញ់ Janta ដូចគ្នា តែ Yoi មិនចង់អោយពួកគេស្រលាញ់គ្នាទេ ក៏បានបង្ខំអោយកូនទីបីទៅរៀបការជាមួយកូនស្រី​អ្នកមានម្នាក់តែ Yoi មិនបានដឹងថាតាមពិតកូនស្រីអ្នកមាននោះ កំពុងតែមានផ្ទៃពោះទាំងមិនទាន់មានប្តី ហើយចង់រៀបការជាមួយកូនប្រុសខ្លួន ដើម្បីចង់បិតបាំងភាពអាម៉ាស់។ ដោយឡែកកូនពៅឈ្មោះ Asa ជាកូនកតញ្ញូស្លូតបូត ចិត្តល្អនិងឆ្លាត Asa គឺជាអ្នកដែលចាំជួយ Reynu រាល់ពេលដែលម្តាយខ្លួនធ្វើបាប Reynu។ តើរឿងរ៉ាវក្នុងគ្រួសារមួយនេះ ចុងក្រោយលទ្ធផលនឹងទៅជាបែបណា? តើអ្នកណាល្អអ្នកណាអាក្រក់ ម្នាក់ៗនឹងទៅជាបែបណា?

 

យាយយ៉យ និងក្រុមគ្រួសារ

កុំភ្លេចរង់ចាំតាមដានទស្សនារឿង«ទ្រនំកម្ម» ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៩:០០យប់តទៅ រៀងរាល់ថ្ងៃចន្ទ-ថ្ងៃពុធ៕

 

ទស្សនាឈុតខ្លីសូមចុច៖

 

 

 

Copyright © 2017 PNN TV. All Rights Reserved.