© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីប្រដាល់អធិរាជគុនខ្មែរ ISI PALM ដ៏កក្រើករបស់ PNN បានវិលមកកំដរខ្សែចក្ខុទស្សនិកជនសាជាថ្មីទៀតហើយ ក្រោយសម្រាកព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែមួយសប្ដាហ៍មក។ មិនខុសពីសព្វដង នៅថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា នេះ ជើងខ្លាំងទាំងជាតិ និងអន្តរជាតិប្រមូលផ្ដុំល្បងស្នៀតលើសង្វៀន PNN ព្រែកព្នៅរយៈពេលពីរម៉ោងពេញចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ។ក្នុងនោះ អ្នកស្នងគុនខ្មែរល្បីឆ្លងប្រទេស សុខ រិទ្ធ ស្វាគមន៍ ខ្លាចង្កូមពិឃាដ ភីឈិតឆ័យ ស.ចាត់ឆ័យយីម ។ អ្នកលេងកណ្ដាប់ដៃច្បាស់ ចាន់ សាន់ ចូលខ្លួនសាកកម្លាំង ជាមួយកីឡាករល្អក្បាច់ឆ្លងដែន ហ្វុកណយ វ៉.ស៊ូងនើន។
សុខ រិទ្ធ និង ភីឈិតឆ័យ ស.ចាត់ឆ័យយីម
ចាន់ សាន់ និង ហ្វុកណយ វ៉.ស៊ូងនើន
រន្ទះជើងវ័យក្មេង ល្បីឈ្មោះបោះសម្លេង ធន់ វិស្ណុ ប្រឈមនឹង លំដាប់ជើងខ្លាំងរួមជំនាន់ សួរ ចាន់រាជ្យ។ ជាមួយគ្នានេះក៏មានអមដោយគូ ពន្លកអ្នកប្រយុទ្ធជាយដែន ឈួង សុថាត់ ស្កាត់ល្បងក្បាច់ជាមួយអ្នកប្រយុទ្ធ វ័យក្មេងដីក្រុងកំពូលសម្រុក នន់ បូរី៕
ធន់ វិស្ណុ និង សួរ ចាន់រាជ្យ
ឈួង សុថាត់ និង នន់ បូរី
ដោយ៖