ថ្ងៃសុក្រ ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០១៩

ម្តងនេះ Nycha ប្តួរចរឹតពីតួស្លូតទៅជាតួកាចម្តង មើលហើយមិនសរសើរមិនបាន

០៨ ​វិច្ឆិកា ២០១៩

ទស្សនិកជនធ្លាប់បានទស្សនារួចមកហើយ ពីសមត្ថភាពសម្តែងរបស់ Nycha ដែលកន្លងមកនាងធ្លាប់តែសម្តែងជាតួស្លូត សុភាព ប៉ុន្តែមិនមែនមានន័យថា នាងមិនអាចសម្តែងជាតួដែលមានចរឹតផ្សេងនោះទេ ជាក់ស្តែងដូចជារឿងភាគថៃមួយរឿងចំណងជើង « គំនុំស្នេហ៍អតីតជាតិ » ដែលត្រូវបានអ្នកដឹកនាំរឿង​តម្រូវអោយសម្តែងជាតួអង្គកាច ឆ្នាស់​ និងបានធ្វើអោយអ្នកគាំទ្រមិនសរសើរមិនបាន ពីការសម្តែង​​របស់នាងក្នុងរឿងមួយនេះ។

រឿងនេះអ្នកដឹកនាំរឿងតម្រូវអោយ Nycha ចាប់ដៃគូជាមួយ Toey ដែលសាច់រឿងបង្ហាញពីរឿងរ៉ាវស្នេហា ដែលបានកើតឡើងតាំងពីអតីតកាល។ ក្នុងពេលបច្ចុប្បន្ន Kalin (Nycha) គឺជាតារាបង្ហាញម៉ូតដ៏ល្បីល្បាញម្នាក់​ ប៉ុន្តែនាងមានរឿងអាស្រូវជាច្រើនដោយសារ តែនាងបានរស់នៅជាមួយបុរសដែលមានប្រពន្ធរួចហើយ តែនាងមិនខ្វល់អ្វីទាំងអ្វីទាំងអស់។ ថ្ងៃមួយនាងបានរកឃើញស្នៀតសក់បុរាណធ្វើពីមាសមួយ ហើយស្នៀតសក់នោះបាននាំនាងអោយសុបិន្តឃើញ TianKhum ជាមនុស្សស្រីដែលមានរូបរាងមុខមាត់ដូចជានាង ក្នុងសុបិន្តនាងបានដឹងពីដំណើរជីវិតរបស់ Tiankhum ទាំងអស់។ Tiankhum គឺជានារីម្នាក់ដែលមានចរឹតស្លូតបូត សុភាពរាបសារម្នាក់ ដោយសារតែការដឹងគុណពីការជួយរបស់ Taywarit ទើបធ្វើអោយនាងក្លាយជាស្រីកំណាន់របស់គេ។ តែជីវិតក្លាយជាស្រីកំណាន់របស់ Taywarit មិនមែនងាយស្រួលឡើយ នាងតែងត្រូវបានធ្វើទារុណកម្មពី Wongduen រហូតបានធ្វើអោយនាងស្លាប់។ Tiankhum បានស្លាប់ទាំងមិនអស់ចិត្ត នាងបានសច្ចាអោយខ្លួនឯងរឹងមំា និងសាហាវនៅជាតិក្រោយ ដូចនេះនាងអាចសងសឹកលើគ្រប់គ្នាដែលបានធ្វើបាបនាង។

 

រឿង « គំនុំស្នេហ៍អតីតជាតិ » នឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី១៤​ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៥:៤០នាទី រៀងរាល់ថ្ងៃចន្ទ-សុក្រ៕

ទស្សនាឈុតខ្លីសូមចុច៖

Copyright © 2017 PNN TV. All Rights Reserved.