© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជនភាគច្រើនបានស្គាល់រួចមកហើយ ពីភាពល្បីល្បាញរបស់កុមារាឆេង ប្រសិទ្ធ ដែលប្អូនមានសមត្ថភាពអាចបកស្រាយបទចម្រៀងបានយ៉ាងល្អ ពិរោះ ថែមទាំងមានរូបរាងសង្ហារតាំងពីក្មេងផងនោះ បានធ្វើអោយប្អូនមានឈ្មោះបោះសម្លេងក្នុងវិស័យសិល្បៈនិងប្រមូលបានអ្នកគាំទ្រមិនចាញ់តារា ដែលមានអាយុប្រហាក់ប្រហែលនឹងប្អូនឡើយ។
មិនត្រឹមតែមានសមត្ថភាពច្រៀងប៉ុណ្ណោះទេ ថ្មីៗនេះប្អូនថែមទាំងទទួលបានប្រជាប្រិយភាពទាំងប្រចាំសប្តាហ៍ និងប្រចាំខែពីកម្មវិធី តូច ខ្លឹម ខ្លាំងនៅលើបណ្តាញសង្គមរបស់ភីអិនអិនថែមទៀតផង។
នៅក្នុងសប្តាហ៍នេះ ប្អូននឹងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ម្តងទៀតក្នុងកម្មវិធី Boostrong Music On Fire ដោយការបកស្រាយបទចម្រៀងពិរោះៗ រួមនឹងតារាចម្រៀងល្បីឈ្មោះដូចជាអ្នកនាង សុគន្ធ នីសា លោក ប៊ូ តាំងហ៊ាង និងព្រះនាងតូច ជេនណា។
ចូលរួមទស្សនាអោយបានច្រើនកុះករក្នុងកម្មវិធី Boostrong Music On Fire ពីស្ទីតយោភីអិនអិន ព្រែកភ្នៅ នាថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ៕
ដោយ៖