ថ្ងៃសុក្រ ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០១៩

សុគន្ធ នីសា នឹងមានវត្តមានក្នុងកម្មវិធី Boostrong Music On Fire សប្តាហ៍នេះ

០៧ ​វិច្ឆិកា ២០១៩

ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ពីកម្មវិធី Boostrong Music On Fire តែងតែមានអ្វីដែលថ្មី ពិសេសពីតារាៗ​ដែលមានឈ្មោះបោះសម្លេង មកពីគ្រប់ផលិតកម្មក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងសម្រាប់សប្តាហ៍នេះប្រជុំសុទ្ធតែតារាល្បីទៀតហើយមានទាំងតារាជើងចាស់ និងតារាពន្លកថ្មីដូចជា អ្នកនាង សុគន្ធ នីសា លោក ប៊ូ តាំងហៀង កុមារាភ្នែកតឹង ឆេង ប្រសិទ្ធ និងព្រះនាងតូច នរោត្តម ជេនណា

អ្វីដែលកាន់តែពិសេសទៀតនោះ ទស្សនិកជនក៏អាចសំណូមពរដោយ Comment ចំណងជើងបទចម្រៀងរបស់តារាចម្រៀងណាមួយ ក្នុងចំណោមតារាចម្រៀងទាំងបួននាក់ ខាងលើដែលទស្សនិកជនចូលចិត្ត តាមរយៈហ្វេសប៊ុគផេក​https://www.facebook.com/boostrongmusic/ ។ ​ដូច្នេះតើបទចម្រៀងអ្វីខ្លះដែលពួកគាត់នឹងលើកយកមកបកស្រាយនាសប្តាហ៍នេះ?

កុំភ្លេចចូលរួមទស្សនាកម្មវិធី Boostrong  Music On Fire អោយបានច្រើនកុះករ នាថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៤:៣០នាទីតទៅ នៅក្នុងស្ទីតយោម៉ាស៊ីនត្រជាក់

ព្រែកភ្នៅ នឹងមានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ភីអិនអិន៕

 

សូមទស្សនាវីដេអូ

 

 

 

 

 

Copyright © 2017 PNN TV. All Rights Reserved.