ថ្ងៃសុក្រ ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០១៩

យប់នេះ! យុទ្ធនឹងបានជួបក្មេងស្រីដែលស្ថិតក្នុងការចងចាំរបស់ខ្លួន

០៧ ​វិច្ឆិកា ២០១៩

មនុស្សយើងម្នាក់ៗ តែងតែមានអនុស្សាវរីយ៍មិនថាទាំងរឿងល្អ ឬរឿងមិនល្អ ហើយក៏មានរឿងរ៉ាវខ្លះអាចនាំយើងអោយទៅជួបជាមួយ អ្នកដែលយើងមិនដែលចង់ជួប ឬអ្នកដែលយើងចង់ជួបជាដើម។

តាមរយៈរឿងភាគខ្មែររបស់ភីអិនអិនចំណងជើង « និស្ស័យស្នេហ៍នាងមនោរាហ៍ » នៅយប់នេះយុទ្ធនឹងបានជួបជាមួយក្មេងស្រីម្នាក់ ដែលបានអោយតុកត្តាដល់ខ្លួនតាំងពីវ័យកុមារ និងស្ថិតក្នុងការចងចាំរហូតដល់បច្ចុប្បន្ននៅគឺ ដាវី។  ដាវីក៏មានការភ្ញាក់ផ្អើលដែរ ក្រោយពេលដឹងថាយុទ្ធអាចនៅរក្សារតុកត្តា របស់នាងបានរហូតមកដល់បច្ចុប្បន្ន។

ទាំងដាវី និងយុទ្ធមានអារម្មណ៍ភ្ញាក់ផ្អើលដូចគ្នា ប៉ុន្តែយុទ្ធមិនត្រឹមតែភ្ញាក់ផ្អើល ថែមទាំងមានអារម្មណ៍ចម្លែកម្យ៉ាងថា ដាវីគឺជាមនុស្សពិសេសម្នាក់ តែយុទ្ធមិនបានដឹងទេថា​តាមពិតដាវគឺជាសង្សាររបស់ឆៃដែលតែងតែប្រាប់ទៅខ្លួន ​និងមនុស្សស្រីដែលយុទ្ធតែងតែប្រាប់ទៅឆៃគឺជាមនុស្សតែមួយ។

តើយុទ្ធមានអារម្មណ៍យ៉ាងណា នៅពេលដែលដឹងថាដាវីគឺជាសង្សាររបស់ឆៃ? ប្រច័ណ្ឌ អន់ចិត្ត ឬគិតថាលែងពាក់ព័ន្ធ?​ កុំភ្លេចតាមដានទស្សនាសាច់រឿងពិសេសនៅយប់នេះនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីវេលាម៉ោង៧:៣០-៩:០០យប់៕

 

សូមទស្សនាវីដេអូ

 

 

 

 

 

 

 

Copyright © 2017 PNN TV. All Rights Reserved.