ថ្ងៃសុក្រ ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០១៩

រឿងភាគថៃបែបអភិនិហារថ្មីសន្លាងមួយទៀតត្រៀមចាក់ផ្សាយនៅPNNខែវិច្ឆិកានេះ

០៥ ​វិច្ឆិកា ២០១៩

ខ្សែភាពយន្តភាគថៃ « ស្នេហ៍កម្មស៊ីជម្ពូ » បានឈានចូលមកដល់ភាគបញ្ចប់ហើយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្រាប់រឿងភាគថៃ ដែលចូលខ្លួនបន្តពីរឿងនេះគឺរឿង « នារីស្បែកគង់ » ។ រឿងនេះហាក់ខុសប្លែកពីរឿងមុនៗ ព្រោះតែសាច់រឿងបង្ហាញពីឈុតឆាកអភិនិហា និងការប្រើយុទ្ធសិល្ប៍ដើម្បីកម្ចាត់ជនពាល។

រឿង « នារីស្បែកគង់ » មានឈុតឆាកគួរអោយចាប់អារម្មណ៍ច្រើន ​សាច់រឿងប្រទាក់ក្រឡាគ្នាពីមួយវគ្គទៅមួយវគ្គ ជាពិសេសតួអង្គសម្តែងក៏ស័ក្តិសមជាមួយការគ្រងដំណែងជាតួ​ឯក ពីកម្លោះសង្ហារ Ken សម្តែងជាតួប៉ូលីស  Natthadet ចាប់ដៃគូជាមួយ Nicha សម្តែងតួនាង Woramai រួមនិងតារាសម្តែងល្បីៗជាច្រើនរូបទៀត។

រឿងនេះ​រៀបរាប់ពីនាង Woramai (Nicha) ​កាលពីនៅតូចឪពុករបស់នាងបានអោយ គ្រាប់គុជមួយដែលមានឥទ្ធិពលម្យ៉ាងអោយទៅនាង លេបទើបនាងទទួលបានកម្លាំងពិសេស ​និងអាចកម្ចាត់ជនពាលបាន​ដោយការប្រើកម្លាំងពិសេសនោះ។ ពូរបស់នាងក៏មានគ្រាប់គុជមួយគ្រាប់ដូចគ្នា​ ប៉ុន្តែគាត់គឺជាមនុស្សលោភលន់ និងមានបំណងចង់បានគ្រាប់គុជមួយគ្រាប់ទៀតពី Woramai ដើម្បីអោយមានកម្លាំងខ្លាំងលើសគេគ្មានគូប្រៀប ធ្វើអោយ Woramai រត់ពីកន្លែងមួយទៅ​កន្លែងមួយរហូតបានជួបជាមួយ Natthadet (Ken) ដែលជាតួប្រុសនិងជាប៉ូលីសទើបរួមកម្លាំងគ្នា កម្ចាត់សត្រូវរហូតបានជោគជ័យ។ ក្នុងអំឡុងពេលយុទ្ធនាការកម្ចាត់ជនពាល​ពួកគេទាំងពីរបានសាងអនុស្សាវរីយ៍ជាមួយគ្នា ​រហូតបានក្លាយជាស្នេហា។

កុំភ្លេចរង់ចាំតាមដានទស្សនារឿង « នារីស្បែកគង់ »​ ចាក់ផ្សាយចាប់ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១២:០០-១៣:០០ ថ្ងៃត្រង់ រៀងរាល់ថ្ងៃ ចន្ទ-សុក្រនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន

ទស្សនាឈុតខ្លីសូមចុច៖

 

 

Copyright © 2017 PNN TV. All Rights Reserved.