ថ្ងៃសុក្រ ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០១៩

អធិរាជគុនខ្មែរ ISI PALM សប្ដាហ៍នេះប្រជុំជើងខ្លាំងគុនខ្មែរពិសេស

០១ ​វិច្ឆិកា ២០១៩

មិនខុសពីសប្ដាហ៍កន្លងទៅ កម្មវិធីអធិរាជគុនខ្មែរ ISI PALM នៅថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា នេះនឹងបន្តដោយការប្រកួតមិត្តភាពអន្តរជាតិ យ៉ាងកក្រើកដែលមានអ្នកស្នងគុនខ្មែរល្បីៗ ទាំងរលកក្រោយនិងរលកមុន។

ក្នុងនោះ អ្នកប្រយុទ្ធស្បែកតាន់ ធន់ អៀនឡៃ របស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ​ត្រៀមទម្ងន់ដៃស្វាគមន៍ កីឡាករឆ្នើមឆ្លងដែន ឃុមផ្យាក់ ធីដេតកៅកៅ

ជាមួយគ្នានេះ អ្នកស្នងគុនខ្មែររះពីដែនដីបាត់ដំបង វ៉ែន ហុងជីវង់ តតាំងនឹងជើងខ្លាំង ភៀកគិក

ចំណែក ម្ចាស់ខ្សែក្រវាត់ Max វ័យក្មេងមុខស្រស់ ថុល ថេង នឹងចូលទៅប្រជែងតទល់ ខ្លាមានល្អិតចិត្តឆៅទម្ងន់ស្រាល ម៉ន ភារម្យ

នៅលើសង្វៀនតែមួយក៏មានអមដោយគូពន្លកគុនខ្មែរជួរមុខ ខាំ កូនខ្លា ប៉ះលំដាប់អ្នកខ្លាំងវ័យក្មេង អេលីត សុវណ្ណធី

អធិរាជគុនខ្មែរ ISI Palm ផ្សាយផ្ទាល់ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ PNN ផេកហ្វេសប៊ុក PNN Sports និងផេកហ្វេសប៊ុក ISI Steel!

សូមទស្សនាវីដេអូ 

Copyright © 2017 PNN TV. All Rights Reserved.