© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
មនោជាតួឯកល្ខោន ដ៏មានប្រជាប្រិយភាពអ្នកគំាទ្រនារីៗ ជាច្រើនស្រឡាញ់ចូលចិត្តរួបគេយ៉ាងខ្លាំង សូម្បីតែកូនស្រីថៅកែវង់ល្ខោន ក៏បាក់ចិត្តស្រលាញ់មនោដែរ ប៉ុន្តែគេមិនខ្វល់ក្នុងចិត្តរបស់គេ គិតតែនឹកឃើញទៅដល់ព្រះនាងលំអងចន្ទមានខ្សែលោហិត រាជវង្ស ព្រោះគេគាំទ្រស្មោះជាIdol ក្នុងចិត្តគេ។ ព្រះនាងលំអងចន្ទ ជាប្រធានមូលនិធិសប្បុរសធម៌ រាល់ពេលព្រះនាងចុះជួបប្រជាជនម្តងៗ មនោតែស្កាត់ទៅរកដើម្បីបានឃើញព្រះភ័ក្ររបស់ព្រះនាងផ្ទាល់ទើបគេអស់ចិត្ត។ ព្រះនាងលំអងចន្ទ ត្រូវបានគេផ្សំផ្គុំជាមួយនឹងព្រះអង្គម្ចាស់ហង្សា ដែលជាខ្សែរាជវង្សដូចគ្នា តែព្រះនាងមិនពេញចិត្តនឹងការផ្សំផ្គុំនេះឡើយ ព្រោះយល់ថា អង្គម្ចាស់ហង្សា ជាមនុស្សអាត្មានិយម សោះកក្រោះ មិនយោគយល់សូម្បីតែបងប្អូនបង្កើត។ ទ្រង់មានបងប្អូនបីនាក់ ហើយទ្រង់ក៏ជាទាយាទស្នងមរតកគ្រួសារ។ ចំណែកឯប្អូនប្រុសរបស់ទ្រង់ ព្រះនាម យុធ្យា ក៏មានចិត្តទៅលើព្រះនាងលំអងផងដែរ ។ ប្អូនស្រីពៅ ព្រះនាល័ក្ខលីតា គេមិនអោយមានសិទ្ធនោះទេ បីទោះបីជារស់នៅក្រោមដំបូលភូមិគ្រឹះតែមួយក៏ពិតមែន ។
ពេលមួយទ្រង់ហង្សា ធ្វើដំណើរផ្លូវឆ្ងាយ ត្រូវបានក្រុមឃាតករមួយក្រុមប៉ងប្រហារចង់ផ្តាច់ជីវិត តែក្រោមការការពារ ពីអង្គរក្សស្រី ឈ្មោះឡារីន បានការពារទ្រង់ឱ្យរួចផុតពីគ្រោះថា្នក់ដល់ជីវិត តែត្រូវរបួសជើងយ៉ាងធ្ងន់ធ្ងរ។ ឡារីន បាននាំទ្រង់គេចខ្លួន ក៏រសាត់អណ្តែតទៅជួបនឹងមនោ ហើយទ្រង់ក៏សម្រេចព្រះទ័យឱ្យមនោបន្លំធ្វើខ្លួនចូលទៅភូមិគ្រឹះ ព្រោះទ្រង់និងមនោ មានមុខមាត់ដូចគ្នាបេះបិទ។
មនោ ក៏ព្រមសុខចិត្តចូលខ្លួនបន្លំជាហង្សាចូលមកក្នុងខ្សែរាជវង្ស ដោយសារតែលឺថា ទ្រង់ហង្សា ជាគូដណ្តឹងនឹងព្រះនាងលំអងផងនោះ មនោក៏បានឱកាសចូលមកកៀកជិតព្រះនាងតែម្តង។ ថ្វីត្បិតតែមនោ និងទ្រង់ហង្សា មានមុខមាត់ដូចគ្នា ប៉ុន្តែចិត្តគំនិតរបស់គេគឺខុសពីគ្នា។ មនោ ជាមនុស្សចូលចិត្តការចែករំលែក គេមានមនោសញ្ចេតនាជាមួយមនុស្សជុំវិញខ្លួន ហើយគេព្យាយាមសម្រួលអ្នកនៅក្នុងភូមិគ្រឹះឱ្យចេះស្រឡាញ់គ្នាវិញ ហើយព្រះនាងលំអងក៏ងាកមកមានចិត្តស្រឡាញ់មនោ។ ក្រោយៗមក រឿងក៏បានបែកធ្លាយ ដោយដឹងការពិតគ្រប់យ៉ាងត្រូវបានលាតត្រដាង គឺអ្នកម្នាងទេវី (មាតារបស់ទ្រង់អាយុធ្យា) ជាអ្នកនៅពីក្រោយ ហើយជាអ្នកឱ្យគេតាមសម្លាប់ ព្រះអង្គម្ចាស់ហង្សា និងបំបែកបំបាក់សាច់ញាតិសានុវង្ស។ បន្ទាប់ពីបានដឹងរឿងរ៉ាវទាំងអស់មក ធ្វើឱ្យម្នាក់ៗស្រឡាំងកាំង ហើយមូលហេតុបានជាមនោ និងព្រះអង្គម្ចាស់ហង្សា មានមុខមាត់ដូចគ្នា ក៏ព្រោះតែជាបងប្អូនភ្លោះនឹងគ្នា។ ចំណែកព្រះនាងម្ចាស់ លំអងចន្ទ បានតាមរកមនោដែលខ្លួនបានលង់ចិត្តស្រឡាញ់ ហើយមនោក៏ត្រូវបានតែងតងជាព្រះអង្គម្ចាស់ អាចជ្រើសរើសមនុស្សស្រីដែលខ្លួនស្រឡាញ់បាន។
រឿងនេះមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភីអិនអីន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ០៧ និង ៥០នាទីយប់៕
តួសម្តែង រួមមាន៖
លោក អេតវីន សម្តែងជា ព្រះអង្គម្ចាស់ហង្សា និងមនោ
កញ្ញា ម៉ូនី វិជ្ជរ៉ា សម្តែងជា ព្រះនាងម្ចាស់ លំអងច័ន្ទ
និងតួសម្តែងជាច្រើននាក់ទៀត
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖