© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជឿទេ ថាមនុស្សយើងអាចចាំនូវអតីតកាលរបស់ពួកគេវិញបាន រហូតមកដល់ជាតិថ្មីដែលអាចរំលឹកថយក្រោយទៅស្រមោលនៃជីវិតកាលពីជាតិមុន។ រឿងរ៉ាវស្នេហាត្រីកោណដែលកើតឡើងក្នុងសង្គមត្រកូលអភិជនមួយ ត្រូវបានកប់ចោលអស់រយៈពេលរាប់ឆ្នាំ ហើយបានគាស់កកាយឡើងវិញ ក្រោមស្នាដៃកវីនិពន្ធដោយបន្សល់ទុកត្រឹមតែកូនសៀវភៅប្រលោមលោកដ៏ចាស់មួយ។ រឿង ស្នាមអតីត ក៏ជាសាច់រឿងដែលបានសរសេរឡើងក្នុងប្រលោមលោកនោះ ហើយត្រូវបានផលិតករភាពយន្តចាប់អារម្មណ៍ ដែលតម្រូវឱ្យ នាងក្វាន់ដែលជាតារាស្រីប្រចាំផលិតកម្មភាពយន្ត VARA សម្តែងជាតួឯកនៅក្នុងរឿងនោះតែម្តង។
ជាមួយនឹងដំណើរសាច់រឿងមួយចំនួនដែលយកមកថតនោះ មានខ្លះដែលនាងមិនទាន់យល់ច្បាស់ និងមានអារម្មណ៍ថាខ្លួនហាក់ដូចជាមនុស្សតែម្នាក់ ទៅនឹងតួអង្គក្នុងសាច់រឿងដែលកំពុងតែថត។ ដោយមានការស្រពិចស្រពិលនៅក្នុងចិត្ត នាងបានស្វែងរកនូវប្រភពដើមរបស់រឿងប្រលោមលោកនេះ ហើយគាប់ជួបពេលនោះ គូកម្មពីជាតិមុនរបស់នាងបានត្រឡប់មកវិញ ជាលោក Patsakorn ដែលកាន់តែជំរុញឱ្យពួកគេហាក់ចាំយ៉ាងច្បាស់ពីស្នាម និងចំណងស្នេហ៍កាលពីជាតិមុនផងដែរ។ ដោយឡែក ក្នុងចំណោមតារាៗ ដែលនៅក្នុងផលិតកម្មភាពយន្តនោះ នាង Pawichaya ដែលមានចរិតឆ្នាស់ ចូលចិត្តឈ្នានីស ច្រណែនអ្នកដទៃនោះ នាងក៏ត្រូវបានដើរសម្តែងជាតួរងស្រីប្រជែងស្នេហ៍ជាមួយនឹងនាងក្វាន់ដែរ។ ប្រហែលជានៅមានកម្មពៀរនឹងគ្នាហើយ ទើបមកដល់ជាតិនេះនាងក្វាន់ និងនាង Pawichaya មកសម្តែងរួមគ្នាទៀត ដែលកាលពីជាតិមុន ពួកគេទាំងពីរធ្លាប់មានអតីតកាលដ៏ឈឺចាប់ចំពោះគ្នាទៅវិញទៅមក ។ ត្រឡប់ទៅលោក Patsakorn ឯណោះវិញ ក្រោយពីបានអានសៀវភៅប្រលោមនេះហើយ រឿងដែលបានកើតឡើង ក៏ដូចជាស្រមោលអតីតកាល បានវិលត្រឡប់មកក្នុងខួរក្បាល និងបេះដូងរបស់លោកសារជាថ្មី និងបានចងចាំគ្រប់រឿងដែលខ្លួនបានធ្វើជាមួយនាងក្វាន់ថែមទៀតផង។ ទោះជាយ៉ាងណា ស្នេហាត្រីកោណដែលធ្លាប់តែសាងភាពឈឺចាប់ឱ្យនាងក្វាន់កាលពីអតីតជាតិ គឺនៅតែដកជាប់ក្នុងអារម្មណ៍របស់នាង បើទោះបីជាអ្នកកំលោះសុភាពតាមអង្វរនាងយ៉ាងណា ក៏នាងមិនអាចទទួលយកក្តីស្រឡាញ់ក្នុងជាតិនេះម្តងទៀតបានទេ។ ព្រោះតែចិត្តស្រឡាញ់ បុរសសង្ហាបានព្យាយាមគ្រប់បែបយ៉ាង ដើម្បីឱ្យតារាស្រីចាំជាតិរូបនេះប្រគល់បេះដូងជូនមកខ្លួនវិញ ប៉ុន្តែដោយសារតែកំហឹងដែលវិលត្រឡប់ចូលមកក្នុងការចងចាំរបស់នាងវិញនោះ គឺស្នេហាមួយនេះបានត្រឹមតែការដើរចេញពីគ្នាទាំងចិត្តនៅមិនដាច់ស្រឡះ។ រឿង ចំណងស្នេហ៍អតីត មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាច៕
តារាសម្តែងរួមមាន៖
Bua Nalinthip Sakulongumpai ( Kangsadan)
Nawasch Phupantachsee( Patsakorn)
Gard Pirapob Ardviboonporn( Kris)
Sirinart Sugandharat( Pawichaya)
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖