ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩

វគ្គផ្ដាច់ព្រ័ត្ររកម្ចាស់ខ្សែក្រវាត់មាស រជ្ជកាលទីមួយចូលមកដល់ថ្ងៃអាទិត្យនេះហើយ

០៩ តុលា ២០១៩

ការប្រកួតផ្ដាច់ព្រ័ត្រដ៏រំជើបរំជួល ស្វែងរកម្ចាស់ខ្សែក្រវាត់មាសរជ្ជកាលទីមួយ របស់កម្មវិធីអធិរាជគុនខ្មែរ ISI PALM ចូលមកដល់នៅថ្ងៃអាទិត្យ ទី១៣ ខែតុលា នេះហើយ នៅលើសង្វៀន PNN ដែលជាការជួបរវាងជើងខ្លាំង ឡៅ ចិត្រា និងអ្នកប្រដាល់កំពុងកើនប្រជាប្រិយភាព លន បញ្ញា។ មុនឡើងមកកាន់វគ្គចុងក្រោយដ៏សំខាន់កាត់ក្ដីរកជើងឯកម្ចាស់ប្រាក់រង្វាន់​មហាសាល ៤០លានរៀលនេះ ចិត្រា សិស្សគុនក្លិបកងពលតូចឆ័ត្រយោង៩១១ បានផ្ដួលម្ចាស់ខ្សែក្រវាត់ប្រាក់ទីពីរ ឡុង ជិន ខណៈម្ចាស់ខ្សែក្រវាត់ប្រាក់ទី៣ លន បញ្ញា ទម្លាក់ម្ចាស់ខ្សែក្រវាត់ប្រាក់ទី៤ សុខ សាវិន

ឡៅ ចិត្រា និង​ លន បញ្ញា

ដើម្បីញុំាងឲ្យវគ្គផ្ដាច់ព្រ័ត្រកាន់តែកក្រើក និងសប្បាយភ្នែកសម្រាប់អ្នកគាំទ្រគុនខ្មែរ ក្នុងថ្ងៃជាមួយគ្នា ជើងខ្លាំងគីឡូស្រាល សុខ រិទ្ធ នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយ ម៉ាត់ជុរ៉ាត ប៉ ផុងសាវ៉ាង ខណៈ ម៉ន ព្រហ្មម៉ាញ ជួប ហ្វាណាំឆ័យ ប៉ មង្ឃុនសាប់។ កុំភ្លេចតាមដានលើកញ្ចក់ទូរទស្សន៍ PNN, ផេកហ្វេសប៊ុក PNN Sports និង ផេកហ្វេសប៊ុក ISI STEEL នៅថ្ងៃអាទិត្យទី១៣ខែតុលា ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕

សូមទស្សនាវីដេអូខាងក្រោម៖

Copyright © 2017 PNN TV. All Rights Reserved.