ថ្ងៃសុក្រ ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០១៩

« ចំណងស្នេហ៍អតីត » ភាពយន្តភាគថៃថ្មី នាំអារម្មណ៍ទស្សនិកជនវិលទៅប្រលោមលោករាប់រយឆ្នាំ់មុន

០៨ តុលា ២០១៩

សម្រាប់អ្នកនិយមតាមដានរឿងភាគថៃរបស់ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ច្បាស់ជាទន្ទឹងរង់ចាំថាតើ​ភាពយន្តភាគបន្ទាប់ នឹងមានដំណើរសាច់រឿងល្អមើល យ៉ាងណាទៀតនោះ។ មានខ្សែភាពយន្តជាច្រើន ដែលឆ្លុះបញ្ចាំងអំពីក្តីស្រឡាញ់ ក៏ដូចជាស្នេហាស្មោះស្ម័គ្ររបស់គូស្នេហ៍ និងការដណ្តើមប្រជែងឈ្នះចាញ់ពីតួអង្គនីមួយៗ ទាំងកម្សត់ព្រាត់ប្រាស់ សើចសប្បាយ លាយឡំនឹងកំប្លុកកំប្លែងជាដើម។ ដោយឡែកសម្រាប់រឿងថ្មីក្តៅៗ ដែលកំពុងតែត្រៀមខ្លួនបង្ហាញបន្តទៀតនោះ គឺជាប្រភេទរឿងដែលនឹង​​នាំអារម្មណ៍ទស្សនិកជន ឱ្យវិលត្រឡប់ទៅកាន់ស្រមោលអតីតកាលមួយ ដែលរំលឹកពីរឿងរ៉ាវដ៏អាថ៌កំបាំង​ក្នុងសង្គមគ្រួសារអភិជនមួយ នោះគឺ រឿង « ចំណងស្នេហ៍អតីត »

តួឯកស្រី Bua Nalinthip Sakulongumpai មិនត្រឹមតែជាតារានៅខាងក្រៅនោះទេ សូម្បីតែនៅក្នុងរឿងនេះ នាងក៏ជាតារាសម្តែងផងដែរ ដែលទទួលថតភាពយន្តមួយ​ដកស្រង់ចេញពីរឿង ប្រលោមលោកមួយឈ្មោះថា Roy Adeed ។ ស្របពេលនោះដែរ នាងក៏បានជួបតួឯកប្រុសដ៏ស្រស់សង្ហា ពោរពេញដោយស្នាមញញឹមនោះ គឺលោក Nawasch Phupantachsee ដែលពួកគេទាំងពីរចាប់ដៃគ្នាសម្តែង​ដល់ទៅពីរភពឯណោះ។ យ៉ាងណាមិញ នៅក្នុងសាច់រឿងទាំងមូល នឹងបកស្រាយអំពីរឿងរ៉ាវ​ដែលពួកគេបានសាងជាមួយគ្នា មានទាំងការចងអាឃាត ល្បិចកល ផលកម្មស្នេហាត្រីកោណនៅក្នុងអតីតកាល រហូតក្លាយជាការចងចាំមកដល់ជាតិថ្មី។  ក្នុងនោះ ទស្សនិកជននឹងបានផ្លាស់ប្តូរចំណីចក្ខុពីការទស្សនា ឈុតឆាកបែបសម័យ មកជាបុរាណវិញ ដោយហេុតថា រឿងនេះជារឿងដែលលាតត្រដាងថយក្រោយ​ពីជីវិតស្នេហ៍កម្មមួយគូ។ ចំណង រួមនឹងអនុស្សាវីយ៍ទាំងការឈឺចាប់ ទាំងភាពរីករាយរបស់តួអង្គកំលោះក្រមុំចាំជាតិទាំងពីរ នឹងធ្វើឱ្យពួកគេអាចងាកមកត្រឡប់ស្រឡាញ់គ្នាម្តងទៀត ឬយ៉ាងណា ហើយនៅក្នុងរឿងប្រលោមលោកនោះ នឹងរៀបរាប់ពីដើមហេតុយ៉ាង​ដូចម្តេចខ្លះដែលអាចបន្ទន់ចិត្តទស្សនិកដាក់មនោសញ្ចេតនា​ចូលទៅស្រមោលអតីតរបស់តួអង្គនេះបាន។

ចង់ដឹងថា តើឈុតឆាកស្នេហាដ៏ពិសពុលក្នុងរឿងនេះ ល្អមើលបែបណា សូមកុំភ្លេចរង់ចាំតាមដានទស្សនា ដែលនឹងមានការផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០១៩ ខាងមុខនេះ ពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៦ល្ងាច ដល់ ម៉ោង ០៧យប់។

តារាសម្តែងរួមមាន៖

Bua Nalinthip Sakulongumpai ( Kangsadan)

Nawasch Phupantachsee( Patsakorn)

Gard Pirapob Ardviboonporn( Kris)

Sirinart Sugandharat( Pawichaya)

សូមទស្សនាវីដេអូខាងក្រោម៖

 

Copyright © 2017 PNN TV. All Rights Reserved.