© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
Global House គឺជាផ្សារទំនើបដែលផ្គត់ផ្គង់ទៅលើសម្ភារៈសំណង់ សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន សម្ភារៈតុបតែងសួន និងឧបករណ៍ជាងគ្រប់ប្រភេទដែលកំពុងតែបើកដំណើរការនៅក្នុងប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើនថែមទៀតផង។ ទន្ទឹមនឹងនេះដែរ ដើម្បីជាការលើកទឹកចិត្ត ទៅដល់បងប្អូនអតិថិជនដែលតែងតែជឿទុកចិត្ត និងទិញទំនិញពី Global Houseនោះ ក្រុមហ៊ុនខ្នាតយក្សមួយនេះ បាននាំយកកម្មវិធី Shop&Win របស់ Global House ត្រឡប់មកវិញសាជាថ្មីម្តងទៀត ដោយនេះជាដូវកាលទី២ ដែលកាន់តែប្លែក និងមានការផ្តល់ជូនជារង្វាន់ដ៏ធំអស្ចារ្យជាងមុនសរុបជាទឹកប្រាក់រហូតដល់ 100,000$ ឯណោះ ក្នុងនោះរួមមានដូចជា៖
រង្វាន់ទី ០១ ៖ រថយន្ត Toyota Hilux Revo Rally ចំនួន ១ រង្វាន់
រង្វាន់ទី ០២៖ ម៉ាស៊ីនបោកខោអាវ 14 kg. ចំនួន ២០ រង្វាន់
រង្វាន់ទី ០៣៖ ទូទឹកកកខ្នាត 6.6Q ចំនួន ៣០រង្វាន់
រង្វាន់ទី ០៤៖ កង្ហារត្រជាក់ ចំនួន ៤០ រង្វាន់
រង្វាន់ទី ០៥៖ វ៉ាលីធ្វើដំណើរ 20’’ ចំនួន ៥០ រង្វាន់
រង្វាន់ទី ០៦ៈ កង្ហារ Oche’ 18’’ ចំនួន ១០០ រង្វាន់
ដើម្បីទទួលបានឱកាសឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់ខាងលើនេះ សម្រាប់អតិថិជនដែលជាសមាជិក Global Club គ្រាន់តែមកជាវទំនិញនៅក្នុងហាង Global House រាល់ការទិញទំនិញគ្រប់ ៣០ដុល្លារ នោះនឹងទទួលបានគូប៉ុងចាប់រង្វាន់ចំនួន ១ សន្លឹក ដែលមានបញ្ជាក់ឈ្មោះ អាសយដ្ឋាន លេខអត្តសញ្ញាណប័ណ្ណឱ្យបានត្រឹមត្រូវនៅក្នុងគូប៉ុង ហើយយកទៅដាក់ក្នុងប្រអប់ឆ្នោត នៅកន្លែងផ្តល់សេវាកម្មអតិថិជននៅទីនោះជាការស្រេច។ សម្រាប់ការទទួលគូប៉ុងរបស់អតិថិជន គឺធ្វើឡើងចាប់ពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៩ រហូតដល់ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២០ ហើយកម្មវិធីចាប់រង្វាន់នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២០ ។ សូមអតិថិជនទាំងអស់ ប្រញាប់រួសរាន់មកជាវទំនិញពីក្រុមហ៊ុន Global House ដែលជាផ្សារទំនើបផ្គត់ផ្គង់សម្ភារៈសំណង់ និង គេហដ្ឋាន ឈានមុខគេ ប្រកបដោយគុណភាពខ្ពស់ តម្លៃសមរម្យ និងដើម្បីកុំឱ្យឱកាសឈ្នះរង្វាន់ដ៏ធំនេះ រំលងផុតទៅឱ្យសោះ។
អាសយដ្ឋាន អាគារលេខ ៥៨១១ ផ្លុវ ១៩៩២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ( ចម្ងាយពីមុខផ្សារទំនើប AEON II ប្រហែល ៦០០ម៉ែត្រ ) បើកលក់រាល់ថ្ងៃ ចាប់ពីម៉ោង ០៨ កន្លះ ព្រឹក រហូតដល់ម៉ោង ០៩ យប់ ៕
សូមទស្សនាខ្លីប
ដោយ៖