© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជារៀងរាល់សប្តាហ៍ពីស្ថានីយ៍ទូរទស្សន៍ ភីអិនអិន តែងតែពាំនាំយកនូវអារម្មណ៍រំភើបសប្បាយរីករាយ នាថ្ងៃឈប់សម្រាកមកបម្រើជូនទៅដល់ទស្សនិកជនជាបន្តបន្ទាប់ នៅក្នុងកម្មវិធីប្រគុំតន្ត្រី Boostrong Music On Fire ដែលមានវត្តមានតារាចម្រៀង ក៏ដូចជាតារាសម្តែងល្បីៗចូលខ្លួនមកអង្រួនបេះដូង អ្នកគាំទ្រវិស័យសិល្បៈបានសប្បាយរំសាយពីទុក្ខកង្វល់ និងការហត់នឿយពីការងារពេញមួយសប្តាហ៍។
ដោយឡែកសម្រាប់សប្តាហ៍ថ្ងៃ សៅរ៍ ទី ០៥ ខែ តុលា ឆ្នាំ ២០១៩ នេះ ការមកដល់នៃតារាចម្រៀងបែបយុវវ័យមួយដួង ដែលទស្សនិកជនច្បាស់ជាស្គាល់កញ្ញារួចមកហើយ តាមរយៈការសម្តែងទាំងក្នុងកម្មវិធីប្រគុំតន្ត្រីនានា ក៏ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ នោះគឺ កញ្ញា រ៉េត ហ្សូសាណា។ បទចម្រៀង និងការតុបតែងខ្លួនដ៏គួរឱ្យស្រឡាញ់របស់តារាស្រី មានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យរូបនេះ នឹងមកបង្ហាញជូន អមជាមួយនឹងបទភ្លេងយ៉ាងកន្ត្រាក់អារម្មណ៍ ពីផ្ទៃឆាកទាំងមូលផងដែរ។ ទស្សនិកជនមួយចំនួន ប្រហែលជាធ្លាប់តែបានស្គាល់កញ្ញាតែនៅលើកញ្ចក់ទូរទស្សន៍ ប៉ុន្តែលើកនេះ ដើម្បីបំពេញសំណូមពរពីសំណាក់ហ្វេនៗនោះ ទើបកញ្ញា ត្រូវបានអញ្ជើញមកសម្តែងផ្ទាល់ក្នុងឆាក ភីអិនអិន ក្នុងកម្មវិធីតន្ត្រី Boostrong តែម្តង ហើយបទចម្រៀងដែលកញ្ញានឹងយកមកច្រៀងនោះ កញ្ញាសុំលាក់សិន ប៉ុន្តែក៏ត្រៀមរួចរាល់ដើម្បីកំដរដល់បងប្អូនអ្នកទស្សនាថ្ងៃស្អែកនេះដែរ។ លើសពីនេះទៀត ដើម្បីបន្ថែមឱ្យបរិយាកាសការប្រគុំតន្ត្រីកាន់តែទទួលបានភាពអស្ចារ្យទៀតនោះ វត្តមានរបស់ក្រុមតារាB2G ដែលពួកគេទាំង៥នាក់នឹងចាប់ដៃគ្នា សម្តែងជាShow ក៏ដូចជាបកស្រាយនូវបទចម្រៀងយ៉ាងពីរោះ រួមទាំង កញ្ញា កូឡា រចនា លោក ឃី សុឃុន និងតារាៗល្បីច្រើនដួងទៀត។
ដើម្បីចង់ដឹងថា តើពួកគេទាំងអស់នឹងមានអ្វីប្លែក ក៏ដូចជាការបង្ហើរសំនៀងបានពីរោះយ៉ាងណានោះ សូមកុំភ្លេចអញ្ជើញចូលរួមទស្សនាដោយសេរីនៅស្ទូតឌីយោ ភីអិនអិន និងមានការផ្សាយផ្ទាល់ក្នុងកម្មវិធី Boostrong Music On Fire នៅវេលាម៉ោង ០៤ និង៣០នាទីរសៀលតទៅ។ មួយវិញទៀត ការបន្តនូវឱកាសចូលរួមលេងហ្គេម Boostrong តេឈ្នះលុយ ក៏នៅតែផ្តល់ជូនទៅដល់ទស្សនិកជនទាំងអស់ផងដែរ ដើម្បីជាកាដូចុងបញ្ចប់នៃកម្មវិធី និងស្វែងរកអ្នកមានសំណាងឈ្នះរង្វាន់ជាទឹកប្រាក់ចាប់ពី ២០ម៉ឺនរៀល រហូតដល់មាសមួយតម្លឹង។ សូមចូលរួមកម្សាន្តសប្បាយទាំងអស់គ្នា៕
សូមទស្សនាខ្លីប
ដោយ៖