ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩

ចំណងស្នេហ៍អាពាហ៍ពិពាហ៍ក្លែងក្លាយ នឹងស្រាយចម្ងល់ក្នុងរឿង ស្នេហ៍កម្មស៊ីជម្ពូ

០២ តុលា ២០១៩

ដើម្បីផ្លាស់ប្តូរអារម្មណ៍ទស្សនិកជន ភីអិនអិន  តែងតែពាំនាំយកនូវកម្រងខ្សែភាពយន្តភាគថៃល្អៗ មានគ្រប់រសជាតិមនោសញ្ចេតនា​ស្នេហាកម្សត់ជួបបែក និងរឿងដែលបង្កប់ដោយ​អត្ថន័យអប់រំផងដែរ។ ដោយឡែក សម្រាប់វត្តមានភាពយន្តភាគថៃ​ ដែលនឹងមកដល់នាដើមខែតុលានេះ គឺជាសាច់រឿងដែល​ខុសប្លែកពីរឿងមុនៗ ដោយបង្ហាញពីការ​ចងគំុនំរវាងកម្លោះសង្ហាម្នាក់ និងនារីរូបស្រស់រហូតចងត្របាញ់ បង្កើតជាចំណងអាពាហ៍ពិពាហ៍មួយឡើង ប៉ុន្តែវាមិនមែនជា​សុភមង្គលពិតប្រាកដឡើង គឺគ្រាន់តែជាការធ្វើឡើង ដើម្បីតែការសងសឹកតែប៉ុណ្ណោះ។ មួយវិញទៀត ជាប្រភេទសាច់រឿងដែលបកស្រាយ​ ពីជីវិតបុរសម្នាក់រស់នៅលើទ្រព្យសម្បត្តិមហាលសាល ប៉ុន្តែគ្មានសេចក្តីសុខផ្លូវចិត្ត ហើយត្រូវមកជួបនឹងនារីដែលខ្លួនឯងស្អប់ទៀតផង។

កញ្ញា Bua Nalinthip Sakulongumpai ( Kangsadan)  លោក Nawasch Phupantachsee ( Patsakorn)

ស្នេហ៍កម្មស៊ីជម្ពូ ជាខ្សែភាពយន្តភាគថៃថ្មីទៀតហើយ ត្រៀមខ្លួនបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ដែលនាំមកជាមួយនឹង​សាច់រឿងថ្មីបែបសង្គ្រាមគ្រួសារ ការចិញ្ចឹមចិត្តអប្រិយ ពីតួឯកប្រុស​​ចិត្តរឹងក្នុងត្រកូលអភិជនមួយរូប។ លោក Nawasch Phupantachsee ដែលគេស្គាល់ថា​ជាតារាសម្តែងប្រុសបែបយុវវ័យ មានរូបរាងខ្ពស់ស្រឡះ​​បានចាប់ដៃជាមួយនឹងកញ្ញា Bua Nalinthip Sakulongumpai ដែលពួកគេទាំងពីរនឹងសម្តែងរួមគ្នា ជាគូស្នេហ៍ក្លែងក្លាយបង្កើតបានជាឈុតឆាត សាច់រឿងប្រទាក់គ្នាពីមួយភាគទៅមួយភាគ។ ក្នុងសាច់រឿងជម្លោះវង្សត្រកូលមួយនេះ នារីរូបស្រី Kangsadan បានជួបនឹងលោក Patsakorn ដែលជាតួអង្គបុរសឃោរឃៅ​គ្មានមនោសញ្ចេតនា ហើយស្របពេលនោះក៏ជាពេលវេលា ដែលបណ្តាលឱ្យអ្នកទាំងពីរបានជួបគ្នា ។ ត្រឹមតែនារីម្នាក់ដែលមានចរិតទៀតត្រង់ ស្លូតបូត ប៉ុន្តែបែរជាមកជួបនឹងបុរសអាត្មានិយម ក្រោមដំបូលវិមានដ៏ស្តុកស្តមជាមួយគ្នាទៀត ដែលរូបភាពទាំងអស់នេះនឹងរំលេចឡើង ជាឈុតដ៏ល្អមើលយ៉ាងជក់ចិត្តទៅដល់បណ្តាអ្នកទស្សនា។ លើសពីនេះទៀត លោក Gard Pirapob Ardviboonporn និង ក៏ជាតួអង្គសំខាន់នៅក្នុងសាច់រឿងនេះ និងរួមទាំងតារាៗជាច្រើននាក់ទៀតផងដែរ។

លោក Gard Pirapob Ardviboonpor( Kris) កញ្ញា sirinart Sugandharat  ( Pawichaya​)

យ៉ាងណាមិញ ចំពោះដំណើររឿងក៏ដូចជា មូលហេតុធ្វើឱ្យលោកប្រុសដែលជា​អ្នកស្នងមរតកវ័យក្មេងរូបនេះ មានចិត្តស្អប់និងបោកប្រាស់ក្តីស្រឡាញ់លើនារីម្នាក់ បែបណានោះ ហើយថាតើរូបគេអាចធ្លាក់ក្នុង​អន្លង់ស្នេហ៍ពិតប្រាកដរបស់ស្រីស្រស់ បានដែរ ឬយ៉ាងណា សូមទស្សនិកជន កុំភ្លេចរង់ចាំរង់ទស្សនា ដែលនឹងមានការចាក់ផ្សាយ​នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់៕

សម្តែងដោយ៖ កញ្ញា Bua Nalinthip Sakulongumpai ( Kangsadan)

                        លោក Nawasch Phupantachsee ( Patsakorn)

                        លោក Gard Pirapob Ardviboonpor( Kris)

                        កញ្ញា sirinart Sugandharat  ( Pawichaya)

សូមទស្សនាវីដេអូខាងក្រោម៖

 

 

 

 

 

 

 

 

 

 

 

 

 

Copyright © 2017 PNN TV. All Rights Reserved.