© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាស្ថានីយ៍ទូរទស្សន៍ដែលប្រមូលផ្តុំទៅដោយខ្សែភាពយន្តល្អៗ និងកម្មវិធីកម្សាន្ត ភីអិនអិន ក៏មិនត្រឹមតែផ្តល់នូវចំនីចក្ចុបម្រើទៅដល់ទស្សនិកជនតែប៉ុណ្ណោះទេ ក្នុងនោះ គឺតែងតែលេចវត្តមានក្នុងការចូលរួមសប្បុរសធម៌នានាផងដែរ ។ នារដូវបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ ភីអិនអិនបានបង្កើតនូវសកម្មភាពសប្បុរសធម៌មួយដល់ប្អូនៗនៅក្នុងសហគមន៍បណ្តុះបណ្តាលកុមារកំព្រា យុវជនពិការ តាមរយៈកម្មវិធី តូច ខ្លឹម ខ្លាំង ជាកម្មវិធីប្រកួតប្រជែងជ្រើសរើសរកជ័យលាភីប្អូនៗ ដែលមានទេពកោសល្យ និងសមត្ថភាពផ្សេងៗ។
ជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកឧកញ៉ា លី ឆូកឆៃ និងគណៈកម្មការដែលមាន លោក ប៉ែន ប៊ុនណា អ្នកនាង គ្រត( តារាកំប្លែង) លោក ចាប ចៀន ( ពិធីករ) តារា សម្តែង លោក វ៉ៃ ហាំង រួមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ បានអបអរសាទរដោយបានឃើញការចូលរួមយ៉ាងច្រើនកុះកររបស់កុមារៗដែលជាទំពាំងស្នងឫស្សីក្នុងស្នាមញញឹមដ៏ស្រស់ស្រាយ។ ក្នុងនោះ ក៏បានរៀបចំនូវអំណោយដ៏គួរឱ្យស្រឡាញ់ មាន គ្រឿងឧបភោគ បរិភោគមួយចំនួនដូចជា ទឹកដោះឆូក ឆៃហ្វាម ទឹកសុទ្ធ អង្ករ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតទៅដល់ប្អូនៗនៅក្នុងសហគមន៍នោះផ្ទាល់តែម្តង។ ទន្ទឹមនឹងនោះដែរ ក៏មានការផ្តល់ជាឱកាសដល់ប្អូនៗ ឱ្យឡើងបញ្ចេញសមត្ថភាព ទេព្យកោសល្យណាមួយដែលខ្លួនអាចធ្វើបាន ដើម្បីកំដរឱ្យបរិយាកាសកាន់តែមានភាពសប្បាយរីករាយថែមមួយកម្រិតទៀត។ ទាំងអស់នេះ គឺជាសកម្មភាពសង្គមមួយដែលពោរពេញទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ និងថែមទាំងបង្ហាញពីមិត្តភាព ក៏ដូចជាចូលរួមលើកស្ទួយវិស័យអប់រំក្នុងប្រទេសកម្ពុជាឱ្យបានល្អប្រសើរ។ តួយ៉ាង ដូចជាការធ្វើឡើងតាមរយៈកម្មវិធីកម្សាន្តកុមារនេះ គឺផ្តល់ជាកម្លាំងចិត្តឱ្យប្អូនៗខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយជាធនធានដ៏ល្អក្នុងសង្គម។
យ៉ាងណាមិញ កម្មវិធី តូច ខ្លឹម ខ្លាំង ក៏នៅតែបន្តចូលរួមចំណែកការងារសង្គមដោយក្តីស្រឡាញ់ ដូចដែលកម្មវិធីបានធ្វើកន្លងទៅនេះ និងបើកឳកាសយ៉ាងទូលាយសម្រាប់ប្អូនៗដែលមានបំណងចង់បង្ហាញសមត្ថភាពរបស់ខ្លួនតាមរយៈកម្មវិធីនេះ ឱ្យបានចូលរួមប្រកួត ដណ្តើមយកជ័យលាភីទៀតផង។ មួយវិញទៀត ទស្សនិកជន អាចទស្សនាការសម្តែងទេពកោសល្យរបស់ពួកគេ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ដែលមានការចាក់ផ្សាយរៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ០៧ យប់ ក្នុងកម្មវិធី តូច ខ្លឹម ខ្លាំង ហើយការដែលគាំទ្រចំពោះកម្មវិធីនេះ គឺមានន័យថា ជាការចូលរួមសប្បុរសធម៌ទៅដល់សង្គមជាតិរបស់យើងផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖