© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាប្រចាំឱ្យស្ថានីយ៍ទូរទស្សន៍ ភីអិនអិន ពីរដួងភាគច្រើនសម្តែងរួមគ្នានៅក្នុងខ្សែភាពយន្តភាគខ្មែរធំៗនោះគឺ កញ្ញា ស៊ិន យូបីន និងលោក ខាត់ វៃហាំង ពិតជាមានមោទនភាពខ្លាំងណាស់ដែលនឹងលេចវត្តមាននៅលើម្រាលព្រំក្រហមក្នុងកម្មវិធីមួយយ៉ាងធំនៅក្នុងប្រទេសចិនក្នុងពេលឆាប់ៗនេះ។
ជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលពួកគេទាំងពីរត្រូវបានរដ្ឋាភិបាលចិនអញ្ជើញទៅចូលរួមក្នុងកម្មវិធីមួយដែលនឹងប្រព្រឹត្តិទៅក្នុងពាក់កណ្តាលខែតុលានេះ ដែលមានឈ្មោះថា « Silk Road International Film Festival » នឹងធ្វើឡើងចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៩ ។ មួយវិញទៀតនោះ កម្មវិធីដែលពួកគេទាំងពីរនឹងមានវត្តមាននេះដែរ គឺប្រជុំដោយតារាល្បីៗជាច្រើនដួងមកពីប្រទេសផ្សេងៗនៅលើពិភពលោក។ ជាភាពរំភើបរីករាយមួយ និងកិត្តិយសខ្លាំងបំផុត សម្រាប់ស្ថានីយ៍ទូរទស្សន៍ឈានមុខ គេលើខ្សែភាពយន្តខ្មែរមួយនេះ ប្រមូលផ្តុំទៅដោយធនធានតារាៗល្បីៗ មានសមត្ថភាព មានចំណេះដឹង ជំនាញពិតប្រាកដ ដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីកម្មវិធីជាលក្ខណៈអន្តរជាតិធំៗបែបនេះ។
ទន្ទឹមនឹងការអញ្ជើញទៅចូលរួមកម្មវិធីធំក្នុងប្រទេសចិននេះ តារាដែលកំពុងទទួលបានការទាក់ទាញពីសំណាក់យុវវ័យ យូ បីន និង វ៉ៃ ហាំង ហាក់សម្តែងនូវអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលនេះមិនមែនជាលើកទីមួយទេ ដែលពួកគេមានវត្តមាន ក្នុងកម្មវិធីតារានៅក្រៅប្រទេសប៉ុន្តែសម្រាប់ការអញ្ជើញ របស់ប្រទេសចិនលើកនេះ គឺថែមទាំងទទួលបាន នូវមុខមាត់ថ្មី ជាពិសេសក្នុងវិសយសិល្បៈ ដែលនាំយកកេរ្តិ៍ឈ្មោះរបស់កម្ពុជា បង្ហាញនៅលើឆាកអន្តរជាតិផងដែរ។ យ៉ាងណាមិញ ពីភីអិនអិន និងបណ្តាអ្នកគាំទ្រទាំងអស់ ក៏សូមចូលរួមសម្តែងអារម្មណ៍ត្រេកអរជាពន់ពេក នឹងសង្ឃឹមយ៉ាងមុត មាំបំផុតលើតារា គូស្នេហ៍មួយគូនេះឱ្យ ទទួលបានជោគជ័យ និងផ្សព្វផ្សាយពីសិល្បៈខ្មែរដែលពោរពេញដោយភាពស្រស់ស្អាត ថ្លៃថ្នូរផងនោះ៕
សូមទស្សនាខ្លីប
ដោយ៖