ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩

រឿង៖ កម្លាំងអធិដ្ឋាន

២៣ កញ្ញា ២០១៩

ការបាត់បង់ជីវិតទៅទាំងវេទនា ធ្វើឱ្យនារីម្នាក់ក្លាយជាមនុស្ស​ចងគំនុំនៅពេលដែលនាងចាប់ជាតិមកសារជាថ្មី។  Worada គឺជាស្រីម្នាក់ដែលមានចរិតស្លូតបូត និងទន់ជ្រាយ មិនចេះរករឿងឈ្លោះប្រកែកជាមួយ​នឹងអ្នកណាម្នាក់ឡើយ ប៉ុន្តែនាងបែរជាមកត្រូវធ្លាក់ខ្លួន​ចូលក្នុងរណ្តៅមរណៈ ដែលមិនអាចស្រោចស្រង់បាន ។ រំលឹកដោយទាញមកវិញ​នូវជីវិតជាកូនស្រីឥតខាន់​ស្លាមុនពេលនាងស្លាប់ ដោយឪពុកម្តាយរបស់នាង​មិនបានរៀបការទៅតាមផ្លូវច្បាប់នោះទេ ហើយក្រោយមកឪពុក Worada ក៏បាននទៅរៀបការប្រពន្ធចុង​យ៉ាងពេញមុខពេញមាត់ ។ ទំនាស់គ្រួសាររវាងនាង និងប្អូនស្រីដែលរួមឪពុក ម្តាយទីទៃ ចេះតែកើតមាន រហូតពេលខ្លះ នាងត្រូវម្តាយចុង​រួមគំនិតជាមួយនឹងកូនស្រី ធ្វើបាបនាងថែមទៀតផង។

( Worada និង Krit )

( Worada  និង ម្តាយ )

ជាកម្មផល ឬបាបកម្មដែលនាងសាង​មកពីជាតិមុនឬយ៉ាងណា ទើបធ្វើឱ្យនាងតូចសុភាពម្នាក់នេះ ជួបនូវរឿងរ៉ាវក្នុងគ្រួសារមិនចេះអស់ មិនចេះហើយនិងត្រូវមកជួប​ស្នេហាត្រីកោណទៅវិញ។ Krit គឺជាបុរសម្នាក់ដែលមានចិត្តលួចស្រឡាញ់នាង​  ប៉ុន្តែអ្វីដែលជាបន្លានៅក្នុង​កែវភ្នែករបស់គេទៀតនោះ ក៏មាននារីម្នាក់ទៀតចង់បាន​ដាក់ចិត្តទៅលើកំលោះសង្ហានេះដែរ នោះគឺប្អូនស្រីរបស់នាងតែម្តង។ ការព្យាបាទ និងតាមឈ្នានីស តែងតែតាមរំខានធ្វើទុក្ខចំពោះ Worada គ្រប់ពេល ដោយយប់មួយនេះ ពីរនាក់ម្តាយកូនចុងចិត្តអប្រិយ បានរៀបគំរោង​ការអាក្រក់ធ្វើបាប ដោយដឹងថា Krit និងនាង លួចទៅជួបគ្នានៅកន្លែងស្ងាត់មួយ។ នៅយប់នោះដែរ ហាក់ដូចជាអព្ភូតហេតុមួយ បានរុញច្រានឱ្យគូស្នេហ៍មួយគូនេះ ធ្លាក់ចូលក្នុងល្អាងធាតុត្រជាក់​ដែលសឹងតែមិនអាចដកដង្ហើមបាន។ នាង និងមនុស្សជាទីស្រឡាញ់​បានបែកគ្នានៅក្នុងយប់នោះ ហើយជួនជាពេលនោះនាងក៏មិនដឹងថា​អ្នកណាម្នាក់មកលួចសម្លាប់នាងពីក្រោយនោះទេ ។ ដោយសាររងនូវមុខរបួស គួបផ្សំនឹងធាតុត្រជាក់ ងងឹតក្នុងល្អាងទៀតនោះ នាងតូចដ៏គួរឱ្យអាណិតក៏បានស្លាប់ ទាំងបិទភ្នែកមិនជិត អារម្មណ៍នឹកខឹងនឹង​គូស្នេហ៍ដែលទុកខ្លួនចោល។ នៅក្នុងពេលនោះដែរ នាងក៏បានអធិដ្ឋានក្នុងចិត្តថា បើសិនជាខ្លួនកើតមកម្តងទៀត សុំឱ្យខ្លួនមានថាមពលខ្លាំង និងអាចវែកមុខរក​អ្នកដែលសម្លាប់នាងឱ្យបាន។

( កូនស្រីចុងរបស់ឪពុកWarada) ( ម្តាយចុង Worada )

មួយជាតិក៏បានកន្លងផុតទៅ នាងត្រូវវបានគេហៅថា Natamon ដែលអ្វីៗបានផ្លាស់ប្តូរទាំងស្រុង។ នាងមានភាពរឹងមាំ មិនងាយតក់ស្លុត និងគ្មានអ្នកណាម្នាក់អាចយកប្រៀប ឬចង់ធ្វើបាបនាង​ដូចពីជាតិមុនបានទេ។ នាងហាក់ដូចជាមានកម្លាំងអ្វី​ស្ថិតនៅក្នុងខ្លួន ហើយជារៀងរាល់យប់ នាងតែងតែដិតដាម​នឹងសុបិន្តអាក្រក់នោះគ្រប់ពេល ដែលធ្វើឱ្យនាងនៅវិលវល់​នឹងរឿងពីអតីតជាតិ និងបច្ចុប្បន្នជាតិ។ តើនារីបង្កប់ដោយកម្លាំងអធិដ្ឋានរូបនេះ អាចស្រាយនូវសុបិន្តអាក្រក់របស់ខ្លួន និងដំណើរសាច់រឿងល្អមើល​ចង់តាមដានយ៉ាងណានោះ មានតែរង់ចាំទស្សនាដែលមាន​ផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ពីថ្ងៃ ចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ០៩ យប់៕

សម្តែងដោយតួឯក ៖

Nittha Jirayungyurn ជាតួនាង Worada/Nattamon

Tik jesadaporn Pholdee ជាតួលោក Krit

សូមទស្សនា​ខ្លីប

Copyright © 2017 PNN TV. All Rights Reserved.