© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជារៀងរាល់សប្តាហ៍ ពីស្ថានីយ៍ទូរទស្សន៍ដ៏មានប្រជាប្រិយភាព លើកម្មវិធីកម្សាន្តនៅកម្ពុជា ភីអិនអិន តែងតែបម្រើអារម្មណ៍ជូនទៅដល់ទស្សនិកជន ជាពិសេសនៅក្នុងកម្មវិធីប្រគុំតន្ត្រី Boostrong Music On Fire ដែលមានការចូលរួមពីតារាៗល្បីៗជាច្រើនដួងទាំង ក្នុងនិងក្រៅប្រទេសឡើងមកបង្អួត សំនៀងជាមួយបទភ្លេង ញុំាងឱ្យផ្ទៃឆាកស្ទូតឌីយោទាំងមូល កាន់តែមានភាពរស់រវើកកក្រើកខ្លាំងឡើងៗ។ លើសពីនេះទៀត មិនត្រឹមតែការប្រគុំឡើងនូវសំលេង តន្ត្រីយ៉ាងពីរោះរន្តំចិត្តប៉ុណ្ណោះទេ ក្នុងនោះក៏បន្ថែមមកជាមួយនឹងការសម្តែង Show ផ្សេងៗធ្វើឱ្យទស្សនិកជនទស្សនាហើយ ទស្សនាទៀតមិនចេះជិនណាយ។
អ្នកគាំទ្រ ដែលនិយមរាល់ការតាមដានពីវត្តមានតារាៗណាខ្លះ នឹងចូលខ្លួនមកអង្រួនឆាកតន្ត្រីភេសជ្ជៈ Boostrong នៅភីអិនអិននេះ នឹងទទួលបានភាពសប្បាយរីករាយខុសប្លែកពីសប្តាហ៍រាល់ដង ដោយលើកនេះ លោកអ្នកនឹងបានជួបជាមួយតារាកម្ពុជា និងថៃ ដែលមានដូចជា ៖ កញ្ញា សុខ សីឡាលីន កញ្ញា Chi Vitt និងក្រុម Batbanger ។ ទន្ទឹមនឹងការស្វាគមន៍វត្តមានតារាល្បីៗប្រចាំប្រទេសកម្ពុជា ក្នុងនោះក៏មានកាដូកំដរ បរិយាកាសពិសេសមួយទៀតជូនទៅដល់ទស្សនិកជននោះគឺ លោក Fit Mit Darm តារារ៉េបថៃកំពុងល្បីនៅលើបណ្តាញសង្គមហ្វេសបុក ដែលអាចបកស្រាយបទចម្រៀងជាលក្ខណៈ Rapper លើកដាក់សំនៀងឃ្លោងឃ្លាបានយ៉ាងប្រទាក់ក្រឡាទៅតាមចង្វាក់ភ្លេង។
យ៉ាងណាមិញ មានបណ្តាហ្វេនៗ ជាច្រើននាក់ដែលទន្ទឹងជួប Idol ក្នុងដួងចិត្តរបស់ពួកគេរៀងៗខ្លួន ហើយថាតើបទចម្រៀង ក៏ដូចជាការសម្តែងមានលក្ខណៈអស្ចារ្យកន្ត្រាក់បេះដូងអ្នកមើលប៉ុនណានោះ សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់ក្នុងកម្មវិធីប្រគុំតន្ត្រី Boostrong Music On Fire ថ្ងៃសៅរ៍នេះ ទី ២១ ខែ កញ្ញា វេលាម៉ោង ០៤ និង ៣០ នាទីរសៀលតទៅ។ មួយវិញទៀត សម្រាប់ទស្សនិកជនដែលគាំទ្រដល់កម្មវិធីតន្ត្រីមួយនេះរបស់ ភីអិនអិន លោកអ្នក ក៏នៅតែអាចចូលរួមលេងហ្គេម Boostrong តេឈ្នះលុយ ដើម្បីមានឱកាសទទួលបានប្រាក់រង្វាន់ចាប់ពី២០ម៉ឺនរៀល ដល់មាស មួយតម្លឹងផងដែរ។ កុំឱ្យខកខានឱ្យសោះ បានទាំងទស្សនាតន្ត្រីយ៉ាងរំភើប ក៏ដូចជាអាចកម្សាន្តសប្បាយនឹងការផ្ទៀងផ្ទាត់លេខសំណាងនៅចុងបញ្ចប់នៃកម្មវិធីទៀតផង៕
សូមទស្សនាខ្លីបខ្លី
ដោយ៖