© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ដល់វេនម្ចាស់ខ្សែក្រវាត់ប្រាក់ទី៣ លន បញ្ញា និងម្ចាស់ខ្សែក្រវាត់ប្រាក់ទី៤ សុខ សាវិន ឡើងតតាំងគ្នា ប្រជែងយកកៅអីមួយទៀត សម្រាប់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសអធិរាជគុនខ្មែរ ISI PALM ដ៏អស្ចារ្យតតាំងជើងខ្លាំងឡៅចិត្រាដែលកំពុងរង់ចាំស្រេច។
មុនឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយ៉ាងសំខាន់ លន បញ្ញា របស់មជ្ឈមណ្ឌលកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ បានទម្លាក់អ្នកប្រដាល់ថៃ ជ្មួកផេត ប្រានយីស៊ីបហុក ខណៈសុខ សាវិន មកពីក្លិបឆ្មាសគុនខ្មែរសែនសុខយកឈ្នះមិត្តរួមជាតិបាងកាយ៉ាកដើម្បីយកបានខ្សែក្រវាត់ប្រាក់ចុងក្រោយ។
លើរេញដ៏កក្រើកតែមួយ អ្នកប្រយុទ្ធជាយដែនវ័យក្មេង យឹប ឌុក នឹងចូលទៅតតាំង ជើងខ្លាំងថៃ អប់សៃ ស្របពេលអ្នកស្នងគុនខ្មែរដ៏អង់អាច អេ ណារ័ត្ន ឡើងអង្រួនសង្វៀន PNN ជាលើកដំបូង តទល់ឥន្ទ្រីយ៍ឆ្លងដែនថៃ ឃុមភិឈីត។ ជំនួបដ៏កក្រើក វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់មាសអធិរាជគុនខ្មែរ ISI PALM រវាងកំពូលជើងខ្លាំងទាំងពីរម្ចាស់ខ្សែក្រវាត់ប្រាក់ លន បញ្ញា ប្រកួតនឹង សុខ សាវិន តើនរណានឹងក្លាយជាអ្នកប្រយុទ្ធដ៏អស្ចារ្យ ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសអមដោយប្រាក់រង្វាន់ដ៏ធំសម្បើមមួយនេះ?
កុំភ្លេចតាមដានទស្សនា នៅថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ចុងសប្ដាហ៍នេះ ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ PNN , ផេកហ្វេសប៊ុក PNN Sports និងផេកហ្វេសប៊ុក ISI Steal !
ដោយ៖