ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩

ភីអិនអិន ត្រៀមនឹងបញ្ចេញភាពយន្តភាគខ្មែរថ្មីមួយរឿងអមដោយសិល្បៈល្ខោនមកជាមួយ នាចុងឆ្នាំ២០១៩នេះ

១៩ កញ្ញា ២០១៩

ជាស្ថានីយ៍ទូរទស្សន៍មួយ ដែលឈានមុខគេបង្អស់លើវិស័យភាពយន្តភាគខ្មែរល្បីៗ និងធំនៅក្នុងប្រទេសកម្ពុជាដែលមកដល់ពេលនេះ ភីអិន អិន ផលិតបានខ្សែភាពយន្តខ្មែរជាស្នាដៃរបស់ខ្លួនបានយ៉ាងច្រើន ទាំងសាច់រឿង និងការដឹកនាំសម្តែង ឆ្លុះបញ្ចាំងពីសង្គម បង្កប់ទៅដោយអត្ថន័យអប់រំថែមទៀតផង។ ជាមួយគ្នានេះដែរ សម្រាប់ឆ្នាំ ២០១៩នេះ ពីទូរទស្សន៍ដែលមានប្រជាប្រិយភាពលើកម្មវិធីកម្សាន្ត និងរឿងភាគនេះ ក៏ទទួលបានស្នាដៃថ្មីមួយរឿងទៀតនោះគឺ រឿង «តួគេ ខ្ញុំសម្តែង»។ 

តួ ព្រះអង្គម្ចាស់ និងតួសម្តែងផ្សេងទៀត  

តួឯកស្រី ព្រះនាង លំអងចន្ទ និងតួសម្តែងផ្សេងទៀត

បើយើងចាប់អារម្មណ៍ទៅលើចំណងជើងនៃខ្សែភាពយន្តភាគខ្មែរមួយនេះ មានលក្ខណៈខុសពីរឿងដទៃបន្តិច ដែលទស្សនិកជនអាចនឹងមានការងឿងឆ្ងល់អំពីដំណើរសាច់រឿងមួយនេះយ៉ាងខ្លាំង ថាហេតុអ្វីបានជាអ្ននិពន្ធដាក់ចំណងជើងប្លែកពីគេយ៉ាងដូច្នេះ។ ជាការពិតណាស់ ស្ទើរតែគ្រប់សាច់រឿង គឺមានលាយឡំស្នេហា មនោសញ្ចេតនា កម្សត់ សើចសប្បាយ ប៉ុន្តែសម្រាប់សាច់រឿងថ្មីដែលភីអិនអិនទើបតែផលិតបានមួយនេះ គឺមានការបញ្ចូលនូវការសម្តែងជាទម្រង់ល្ខោន មានទាំងពាក្យពេចន៍ និងការតុបតែងសម្លៀកបំពាក់ជាលក្ខណៈប្រពៃណីបុរាណយ៉ាងឥតខ្ចោះ ទៅតាមបែបផែននៃសិល្បៈរបស់ខ្មែរដែលមានតាំងពីយូរលង់ណាស់មកហើយ។មួយវិញទៀត គឺក្នុងគោលបំណងផ្សព្វ ផ្សាយនូវវប្បធម៌ទៅដល់បណ្តាអ្នកគាំទ្រ ជាពិសេសក្មេងៗជំនាន់ក្រោយឱ្យបានឃើញ និងចងចាំអ្វីដែលជាកេរដំែណលរបស់ខ្មែរពិតៗ ។ បន្ថែមជាមួយគ្នានេះដែរ ខ្សែភាពយន្តដ៏ថ្មីស្រឡាងមួយនេះ មិនត្រឹមតែល្អមើល ជក់ចិត្តនោះទេ គឺថែមទាំងបានចូលរួមបង្កើតជាមូលនិធិសប្បុរសធម៌ជួយដល់សង្គមផងដែរ។ 

លោកអេតវីន ( ព្រះអង្គម្ចាស់) និងតារាផ្សេងទៀត ( រាជវង្សានុវង្ស)

ក្នុងនោះ ទម្រង់សិល្បៈបុរាណខ្មែរដែលត្រូវបានផលិតករ និងអ្នកនិពន្ធជ្រើសរើសយកមកសម្តែងនោះ គឺមានពីរប្រភេទ ( ល្ខោនបាសាក់ និងយីកេ) ដែលមានការដកស្រង់ចេញពីរឿង ស័ង្ខសិល្ប៍ជ័យ និងរឿង ទុំទាវ។ លើសពីនេះទៀត ក៏មានអមទៅដោយដំណើរសាច់រឿងបែបត្រកូលរាជវង្ស ការស្នងមរតក និងឈុតឆាកកំប្លុកកំប្លែងជាច្រើនទៀត។ តួយ៉ាង ដូចជាតួឯកប្រុស លោក អេតវីន ដែលតម្រូវឱ្យសម្តែងជាតួអង្គពីរផ្សេងគ្នា គឺតួអង្គ អ្នកលេងល្ខោនផង និងតួអង្គព្រះអង្គម្ចាស់ផង ជាមួយនឹងតួឯកស្រី  តារាវ័យក្មេងដ៏ស្រស់ស្អាត។ 
យ៉ាងណាមិញ សូមទស្សនិកជនកុំភ្លេចរង់ចាំទស្សនា ដំណើរសាច់រឿងថ្មី គ្រប់រសជាតិ គ្រប់រូបភាព និងបានផ្លាស់ប្តូរអារម្មណ៍ជាមួយឈុតសិល្បៈបុរាណខ្មែរទាំងពីរទម្រង់នេះ ដែលមានក្នុងរឿង «តួគេ ខ្ញុំសម្តែង» នឹងត្រៀមជាស្រេចក្នុងការផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះ ដែលមានតែមួយគត់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕ 
 

Copyright © 2017 PNN TV. All Rights Reserved.