© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ឡៅ ចិត្រា បានកក់កៅអីទៅកាន់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់អធិរាជគុនខ្មែរ ISI PALM របស់ PNN ហើយក្រោយចាយពេលត្រឹមមួយនាទីដំបូងនៃទឹកទីមួយ នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា។ គ្រាន់តែចូលទឹកទីមួយភ្លាម ចិត្រា បានប្រើកណ្ដាប់ដៃ និងទាត់ទៅលើ ឡុង ជិន មួយៗ ហើយលោកអាជ្ញាកណ្ដាលបានរាប់ទៅសិស្សគុនក្លិបខ្លារខិនមានរិទ្ធិ។ បន្ទាប់មក ចិត្រា ក៏បានម៉ាត់មួយដៃចំមុខ ឡុង ជិន មិនអាចបន្តការប្រកួតទៀតបាន។
ដូច្នេះ ឡៅ ចិត្រា ត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស ដោយរង់ចាំអ្នកឈ្នះរវាង សុខ សាវិន និង លន បញ្ញា ដែលត្រូវប្រកួតគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យ ទី២២ ខែកញ្ញា។
ចំណែកលទ្ធផលគូមិត្តភាពអន្តរជាតិ ហ៊ីម សេរី ផ្ដួលកីឡាករថៃ សឿណយ ខណៈខ្លាចាស់ភ្នំដងរែក ចាន់ សំអាត ឈ្នះពិន្ទុអ្នកប្រដាល់ថៃ បូវី លូកមឿងភិត៕
សូមទស្សនាខ្លី
ដោយ៖