© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដំណាក់កាលកាន់តែតានតឹងនៃកម្មវិធីអធិរាជគុនខ្មែរ ISI PALM ឈានចូលមកដល់ហើយ នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ដែលជាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឈានឆ្ពោះទៅដណ្ដើមខ្សែក្រវាត់មាសលើសង្វៀន PNN ព្រែកព្នៅ។ ក្នុងនោះជើងខ្លាំងសម្បូរប្រជាប្រិយ ឡៅ ចិត្រា ដែលឈ្នះកីឡាករថៃ កងស្យាម ច្បាមយកខ្សែក្រវាត់ប្រាក់ទីមួយនោះ ត្រូវតតាំងជាមួយមិត្តរួមជាតិ ឡុង ជិន ជាម្ចាស់ខ្សែក្រវាត់ប្រាក់ទី២។ មុនឡើងមកកាន់វគ្គជម្រុះខ្សែក្រវាត់មាសនេះ ឡុង ជិន សិស្សគុនក្លិបខ្លារខិនមានរិទ្ធិ បានឈ្នះ តាញ់ មករា របស់ក្រសួងការពារជាតិ។ លើរេញថ្ងៃជាមួយគ្នានោះ បេក្ខជនស៊ីហ្គេមគីឡូ៥១ ហ៊ីម សេរី ប៉ះអ្នកប្រដាល់ឆ្នើមថៃ ណុកក្រៈជីប ស៊ីត ផ អ៊ែត និង ចាន់ សំអាត ជួប បូវី លូកមឿងភិត ក្នុងជំនួបមិត្តភាពអមគូជម្រុះខ្សែក្រវាត់យ៉ាងកក្រើក។
ដូច្នេះ សូមបងប្អូនកុំភ្លេចរង់ចាំទស្សនាកម្មវិធីអធិរាជគុនខ្មែរ ISI PALM ផ្សាយផ្ទាល់ ថ្ងៃអាទិត្យទី១៥ខែកញ្ញា ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ PNN, ផេកហ្វេសប៊ុក PNN Sports និងផេកហ្វេសប៊ុក ISI STEEL៕
ដោយ៖