© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាសម្តែងស្រីវ័យក្មេង អង្រួនបេះដូងហ្វេនៗ ក្នុងស្រទាប់យុវវ័យនាពេលបច្ចុប្បន្ន និងភាគច្រើនគេឃើញវត្តមានកញ្ញា ចាប់ដៃគូជាមួយនឹងលោក ខាត់ វ៉ៃហាំង នោះ គឺ កញ្ញា យូ ប៊ីន ហាក់ដូចជាកំពុងតែឆក់បានប្រជាប្រិយភាពលើការសម្តែងក្នុងខ្សែភាពយន្តជាច្រើនរឿង។ សម្រាប់ការងារសិល្បៈក្នុងឆ្នាំ ២០១៩ នេះដែរ នាងតូចស្រីស្រស់រូបនេះ ទទួលបានតំណែងតួឯកថ្មីមួយទៀត ក្នុងរឿងដែលកំពុងធ្វើការចាក់ផ្សាយនៅលើទូរទស្សន៍ភីអិនអិន គឺ រឿងនិស្ស័យស្នេហ៍នាងមនោរាហ៍ ។ នៅក្នុងសាច់រឿងនេះ កញ្ញា សម្តែងជាតួនាងមនោរាហ៍ ដែលជាតួអង្គកម្សត់ រងគ្រោះពីវណ្ណៈគ្រួសារ និងស្នេហាត្រីកោណ ។ មិនតែប៉ុណ្ណោះ ថែមទាំងធ្វើឱ្យអ្នកទស្សនាលន្លង់លន្លោច អមទៅដោយបទចម្រៀងមួយបទគឺបទ « ដង្ហើមស្នេហ៍ » ដែលច្រៀងរៀបរាប់ពីទុក្ខសោកនារីម្នាក់ ក្នុងរឿងវិបត្តិស្នេហា ហើយបទនេះទៀតសោតកញ្ញាក៏បានបង្ហើរសំនៀងដ៏ស្រទន់នៅក្នុងចម្រៀងមួយបទនេះដែរ។
កញ្ញា យូ ប៊ីន ( តួ នាង មនោរាហ៍)
កញ្ញា យូ ប៊ីន និង វៃ ហាំង ( តួ នាងមនោរាហ៍ និងតួអង្គមេទ័ព ភារៈ)
អ្នកគាំទ្រជាច្រើន ដែលពេញចិត្តទៅលើការសម្តែង និងជាពិសេសរូបសម្រស់របស់តារាស្រី មុខមាត់គួរឱ្យស្រឡាញ់ រាងតូចច្រឡឹងរូបនេះ ពិតជាមានការភ្ញាក់ផ្អើលខ្លាំងដែលបានទាំងទស្សនាការសម្តែងផង ជាមួយនឹងទឹកដមសំនៀងរបស់កញ្ញាផង។ យ៉ាងណាមិញ ក៏នៅមានឈុតឆាកសាច់រឿងល្អៗ មើលបន្តទៀត ដែលក្នុងនោះ កញ្ញា យូ ប៊ីន ហាក់ដូចជាដាក់មនោសញ្ចេតនាយ៉ាងជ្រៅលើការសម្តែងដើម្បីឱ្យទទួលបានសាច់រឿងមួយ ដូចជាពិតៗតែម្តង។ កុំភ្លេច រង់ចាំតាមដានទស្សនាដែលមានការផ្សាយជូនពីថ្ងៃ ព្រហស្បតិ៍ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៨ យប់ និងចង់ដឹងថា តើសំឡេងតារាសម្តែង កញ្ញា យូ ប៊ីន មានសំនៀងពីរោះយ៉ាងណានោះ សូមទស្សនានិងស្តាប់ទាំងអស់គ្នា។
សូមទស្សនាវីដេអូខាងក្រោម៖
បទចម្រៀងក្នុងរឿង និស្ស័យស្នេហ៍នាងមនោរាហ៍ « ដង្ហើមស្នេហ៍ » ច្រៀងដោយ កញ្ញា យូ ប៊ីន
ដោយ៖