© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខុសពីរាល់សប្ដាហ៍ ដែលមានការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់ប្រាក់ និងវិថីឆ្ពោះទៅកាន់ខ្សែក្រវាត់មាសយ៉ាងកក្រើក អ្នកនិយមទស្សនាកម្មវិធីប្រដាល់អធិរាជគុនខ្មែរ ISI PALM របស់ PNN នឹងទទួលចំណីអារម្មណ៍កាន់តែប្លែក។ ជាការប្រកួតគុនខ្មែរដដែល តែកាន់តែសំខាន់ទៅទៀតនោះ គឺ អ្នកប្រដាល់វ័យក្មេងពីររូប វ៉ាន់ វឿន និង ធន់ អៀនឡៃ នឹងប៉ះគ្នាដណ្ដើមបេក្ខភាពក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ដើម្បីយកកៅអីតំណាងជាតិទៅស៊ីហ្គេម២០១៩នៅហ្វ៊ីលីពីន។
យើងចាំមើលថា តើម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមឆ្នាំ២០១៧ វ៉ាន់វឿន ឬជើងខ្លាំងវ័យក្មេងជំនាន់ថ្មី អៀនឡៃ មានកៅអីទៅប្រទេសហ្វីលីពីន។ ក្រៅពីគូដ៏សំខាន់នេះ ក៏នៅមានគូមិត្តភាពអន្តរជាតិករញ្ជួយ៣គូផ្សេងទៀត គឺតារាថ្នាលគុនខ្មែរកំពុងរះ រិន ដេវីដ ស្វាគមន៍ជើងខ្លាំងគីឡូស្រាលថៃ កៅសែន។ ខណៈអ្នកប្រដាល់ចិត្តសឿង រឿម វណ្ណៈ ជួបអ្នកប្រដាល់ថៃកំពុងឡើងកូដ ស៊ីថង។ ជាមួយគ្នានេះ ពន្លកគុនខ្មែរ ឡុង ពិសិដ្ឋ ប៉ះអ្នកប្រដាល់ថៃវ័យក្មេង យ៉តឃុនភុន។
អធិរាជគុនខ្មែរ ISI PALM ផ្សាយផ្ទាល់នៅថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ភីអិនអិន, ផេកហ្វេសប៊ុក PNN Sports និងផេកហ្វេសប៊ុក ISI STEEL៕
សូមទស្សនាខ្លីបខ្លី ៗ
ដោយ៖