ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩

ទេវតាទ្រព្យនាំសំណាង រឿងភាគហុងកុងថ្មីបែបកំប្លែង ផ្សាយជូនទស្សនានៅភីអិនអិននាដើមខែកញ្ញានេះ

០៤ កញ្ញា ២០១៩

ជាច្រើនខ្សែភាពយន្តភាគហុងកុង ដែលទស្សនិកជនបានទស្សនា​កន្លងរួចមកហើយ ជាពិសេសប្រជុំទៅដោយរឿង TVB សុទ្ធសឹងជាប្រភេទរឿងល្អមើល រូបភាពច្បាស់ តួអង្គសម្តែងមានទេព្យកោសល្យខ្ពស់។ ក្នុងនោះ  មានគ្រប់ឈុតឆាក ទាំងរឿងសម័យ និងបុរាណ លាយឡំមនោសញ្ចេតនា ស្នេហា ការដណ្តើមអំណាច និងរឿងស៊ើបអង្កេតជាដើម។ ទន្ទឹមនឹងនេះដែរ សម្រាប់ដើមខែកញ្ញាខាងមុខនេះ ទស្សនិកជននឹងទទួលបាន​ចំណងដៃថ្មីមួយរឿងទៀត ដែលនាំយកមកជាមួយសាច់រឿងបែបកំប្លែង មានយុទ្ធសិល្ប៍ បកស្រាយចម្ងល់ពីសហភពទាំងពីរ ហើយថែមទាំងបង្ហាញពី​ជោគវាសនាខ្សែជីវិតតួអង្គផងដែរ នោះគឺរឿង ទេវតាទ្រព្យនាំសំណាង។ មិនតែប៉ុណ្ណោះ លក្ខណៈពិសេសរបស់រឿងភាគហុងកុងមួយនេះ គឺប្រមូលផ្តុំដោយតួល្បីៗ ដែលមានបទពិសោធន៍​ធ្លាប់សម្តែងជាច្រើនរឿង ច្រើនឆ្នាំ ដូចជា Wayne Lai ( Mui Choi Gon), Pal Sinn ( Wong Bak Man ) , Matthew Ho ( Wong Chiu Choi ), Kelly Fu ( Lin Chi Yung/ Yung Yung ) , Claire Yiu ( Tsui Sim) ,Winki Lai ( Ng Hiu Ting ) ។ គួបផ្សំនឹងរូបសម្រស់​ដ៏ស្រស់ស្អាតពីតួឯកស្រី យ៉ុង យ៉ុង តម្រូវឱ្យសម្តែងជាមួយ​នឹងតួឯកប្រុសកំលោះសង្ហា ដែលពួកគេទាំងពីរ​នឹងធ្វើឱ្យសាច់រឿងកាន់តែល្អមើល ចង់តាមដានពីមួយភាគទៅមួយភាគទៀតផង។

 
តៃកុងឡាន, វ៉ាង ហៅទ្រព្យ , ពូ ឈាន, គ្រូពេទ្យនៅក្នុងភូមិ, ធីងធីង និងមីងហុង មួយវិញទៀត ក៏ជាខ្សែរឿងដែលនិយាយពី​ការដាក់ទោសទៅលើទេវតាមួយអង្គ ដែលទទួលខុសត្រូវលើ​ទ្រព្យសម្បត្តិរបស់មនុស្សលោក ហើយបានធ្វើខុសនឹងច្បាប់នៅឋានលើ ។ តួអង្គនោះ ក៏ត្រូវបានព្រះឥន្ទពិន័យ​​ឱ្យចុះទៅទទួលកម្មនៅឯឋានមនុស្ស​លោករយៈពេល២៤ឆ្នាំឯណោះ។ ចាប់តាំងពីរូបគេចាប់កំណើតជាមនុស្សមក និស្ស័យ និងទម្លាប់ដែលមាននៅឋានទេវតា ក៏បានប្រែប្រួលអស់ គេចេះស្រឡាញ់ គេចេះឈឺចាប់ ដូចជាពាក្យគេនិយាយថា មានរូបមានទុក្ខ មានជីវិត គឺមានចំណង ។


ម៉ែទី០២របស់កូនទ្រព្យ, លោក វ៉ាង, កូនទ្រព្យ, និងយ៉ុង យ៉ុង( តួឯកស្រី) ចុះថាតើតួអង្គទេវតាទ្រព្យមួយរូបនេះ បានសាង និងជួបអ្វីខ្លះ ពេលដែលមករស់នៅក្នុងត្រកូល​​អភិជននៅឋានមនុស្សលោក ហើយតើស្នេហ៍រវាងគេ និងតួឯកស្រីក្រក្រីនិងមានដំណើរ​សាច់រឿងទៅជាយ៉ាងណានោះ សូមកុំភ្លេចរង់ចាំទស្សនានៅលើ​កញ្ចក់ទូរទស្សន៍ភីអិនអិន ដែលនឹងធ្វើការផ្សាយជូនចាប់ពីថ្ងៃទី០៦ ខែកញ្ញានេះ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១១ ដល់ម៉ោង ១២ ថ្ងៃត្រង់ ៕ 


ពូឈាន, កូនទ្រព្យ, យ៉ុង យ៉ុង និងតៃកុងឡាន
 

សូមទស្សនាភាគខ្លី​

Copyright © 2017 PNN TV. All Rights Reserved.