© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាច្រើនសប្តាហ៍កន្លងមកនេះ កម្មវិធីប្រគុំតន្ត្រីBoostrong music on fire តែងតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនច្រើនឡើងៗ ។ សប្តាហ៍ខ្លះ ទស្សនិកជនបានកម្សាន្តសប្បាយជាមួយនឹងតារាចម្រៀង ក៏ដូចជាក្រុមរាំ និងក្រុមតន្ត្រីដែលមានទឹកដៃ ទឹកដមសំឡេង ពីរោះជាប់ចិត្ត អមនឹងបទភ្លេងញាក់កន្ត្រាក់អារម្មណ៍ រួមទាំងបទមនោសញ្ចេតនាផងដែរ។ វត្តមានតារាចម្រៀងល្បីៗ បានមកបញ្ចេញសមត្ថភាព ចម្រៀងរបស់ខ្លួនទៅតាមការសំណូមពរ ភាគច្រើនពីបណ្តាហ្វេនៗ ដែលនេះបានញុំាងឱ្យកម្មវិធីតន្ត្រីកាន់តែមានភាពពុះកញ្ជ្រោលដល់អារម្មណ៍អ្នកទស្សនាមួយកម្រិតទៀត។
ក្រុមតារាBoostrong
លោក ហ្សូណូ
កញ្ញា ចំរើន សុភ័ក្រ
ឈានមកដល់សប្តាហ៍ថ្មីនេះ ទស្សនិកជនប្រាកដជាចង់ដឹងហើយថា តើតារាចម្រៀងរូបណា នឹងលេចវត្តមាននៅលើឆាកតន្ត្រីភេសជ្ជៈBoostrong នៅសប្តាហ៍នេះជាក់ជាមិនខាន។ បើយើងផ្តោតអារម្មណ៍ទៅលើសំឡេងចម្រៀង បែបស្រាលៗ លក្ខណៈជាបទមនោសញ្ចេតនា ជាពិសេសត្រូវចិត្តយុវវ័យនោះ គឺ លោក ហ្សូណូ ដែលជាតារាចម្រៀងមានឈ្មោះល្បីជាច្រើនឆ្នាំមកហើយ ហើយថ្ងៃសៅរ៍នេះ លោកនឹងធ្វើការបកស្រាយបទចម្រៀងពីរោះៗ ដើម្បីកំដរដល់ចំណីចក្ខុអ្នកគាំទ្រ។ ទន្ទឹមនឹងការនាំយកនូវវត្តមានតារាប្រុសល្បីបែបយុវវ័យមួយរូបនេះ ក៏នឹងមានតារាចម្រៀងស្រី សំឡេងស្រួយមកចូលរួមបន្ថែមភាពសប្បាយរីករាយផងទៀតនោះ គឺ កញ្ញា ចំរើន សុភ័ក្រ។
កញ្ញា តន់ ច័ន្ទសីមា
កញ្ញា ម៉ង់ ចាន់កញ្ញា
ស្របពេលនឹងការអញ្ជើញមកដល់នៃវត្តមានតារាIdol ដួងចិត្តយុវវ័យទាំងពីរដួងនេះ នៅមានតារាចម្រៀងផ្សេងទៀត ដែលនឹងមកចូលរួមបង្ហើរសំឡេងនៅលើឆាកទាំងអស់គ្នាទៀតផង នោះរួមមានដូចជា កញ្ញា តន់ ច័ន្ទសីមា និងកញ្ញា ម៉ង ចាន់កញ្ញា នៅថ្ងៃសៅរ៍ ទី ២៤ ខែសីហា ឆ្នាំ ២០១៩ ។ ជាមួយគ្នានេះដែរ សម្រាប់ទស្សនិកជនដែលចង់ចូលរួមលេងកម្សាន្តហ្គេម ដែលមានឈ្មោះថា Boostrong តេឈ្នះលុយ អាចអញ្ជើញមកទស្សនាផ្ទាល់នៅស្ទូតឌីយោ ដើម្បីមានឱកាសបានឈ្នះរង្វាន់ចាប់ពីទឹកប្រាក់ ២០ម៉ឺនរៀល រហូតដល់មាសមួយតម្លឹង។ យើងក៏មានការផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀលរាល់ថ្ងៃសៅរ៍ វេលម៉ោង ០៤ និង៣០នាទី រសៀល រហូតដល់ម៉ោង ០៧ យប់ ៕
ដោយ៖