© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រោយបាត់មុខមួយរយៈធំពីសង្វៀន PNN ជើងខ្លាំងគីឡូធ្ងន់ ព្រំ សំណាង នឹងបង្ហាញខ្លួនសាជាថ្មីនៅថ្ងៃអាទិត្យ ទី២៥ ខែសីហា ដោយត្រូវចាប់ដៃគូជាមួយសិស្សប្អូនគីឡូស្រាល ប៊ុន សុធា ស្វាគមន៍ជើងខ្លាំងថៃក្នុងកម្មវិធីអធិរាជគុនខ្មែរ ISI PALM ដើម្បីកំដរសប្ដាហ៍សម្រាកគូខ្សែក្រវាត់ប្រាក់។ ខ្ញីចាស់គីឡូធំ ព្រំ សំណាង មកពីក្លិបទ័ពពិសេសឆ័ត្រយោង៩១១ ត្រូវស្អិតស្អាងក្បាច់ស្នៀតយ៉ាងសំភីត្រៀមប្រយុទ្ធនឹងអ្នកប្រយុទ្ធ ផេតប្ដិន ដែលធ្លាប់បង្កភាពកក្រើកនៅថៃជារឿយៗ។
ជាមួយគ្នានេះ អ្នកលេងគុនខ្មែរវ័យក្មេងចិត្តស៊ូឥតទម្រន់ ប៊ុន សុធា ត្រូវឡើងប៉ះគ្នាជាមួយអ្នកប្រដាល់ថៃសម្បូរប្រជាប្រិយ សេកសាន ភិតកូស៊ុន។ ក្រៅពីនេះ ក៏មានអមដោយពន្លកគុនខ្មែរនិងថៃពីរគូទៀតយ៉ាងរញ្ជួយសង្វៀនម៉ាស៊ីនត្រជាក់ព្រែកព្នៅ។
អធិរាជគុនខ្មែរ ISI PALM ផ្សាយផ្ទាល់នៅថ្ងៃអាទិត្យ ទី២៥ ខែសីហា ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ភីអិនអិន, ផេកហ្វេសប៊ុក PNN Sports និងផេកហ្វេសប៊ុក ISI STEEL៕
សូមទស្សនា :
ដោយ៖