© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជំនួបដ៏ក្តៅគគុក រវាងពីរក្រុមដែលបានបង្ហាញវត្តមានចូលលេងនៅក្នុងកម្មវិធីហ្គេម ទូរទស្សន៍លំដាប់ពិភពលោក Family Feud Cambodia នៅក្នុងស្ទូតឌីយោភីអិនអិន ពីសប្តាហ៍មុនកន្លងទៅនេះ ឃើញថា ក្រុមរំដួលហ្វាម៉ាលី(Romdoul Family) បានកាច់បំបាក់ក្រុមកាំបិតមុខពីរ(2edged Knife) យ៉ាងជោគជ័យលើវិញ្ញាសាជាច្រើនសំនួរបន្តបន្ទាប់ពីមួយវគ្គទៅមួយវគ្គ។ នៅវគ្គដំបូងនៃកម្មវិធីនេះ សន្ទុះចំនួនពិន្ទុរបស់ក្រុមកាំបិតមុខពីររបស់លោក ឧស្សាហ៍ (តារាសម្តែង) ហាក់ដូចជាស្ទុះឡើងខ្លាំង ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ដោយក្រុមរំដួលហ្វាម៉ាលី(Romdoul Family) ដេញតាមទាន់ទៅវិញ។
ក្រុមរំដួលហ្វាម៉ាលី និងក្រុមកាំបិតមុខពីរ
មេក្រុមទាំងពីរ
ដូចជាគេនិយាយថា ចង្កឹះមួយបាច់ កាច់មិនបាក់ គួបផ្សំនឹងការប្រើប្រាជ្ញា ភាពឆ្លាតវៃរបស់សមាជិកក្នុងក្រុមទៀតផងនោះ ទើបអាចរុញច្រានឱ្យក្រុម( Romdoul Family) ទទួលបានពិន្ទុខ្ពស់។ នេះ អាចនិយាយបានថា គួរឱ្យកោតសរសើរដល់ក្រុមជើងខ្លាំងមួយនេះ ដែលទើបតែឈានជើងចូលមកលេងក្នុងកម្មវិធីជាលើកដំបូងសោះ ក៏ស្រាប់តែអាចយកឈ្នះលើក្រុមកាំបិតមុខពីរដែលជាក្រុមមួយខ្លាំងហក់បានរដូវកាល២រួចមកហើយ។
ក្រុមរំដួលហ្វាម៉ាលី
ក្រុមកាំបិតមុខពីរ
ក្នុងនោះ គន្លឹះដែលជំរុញឱ្យពួកគេអាចទម្លាក់ក្រុមកាំបិតមុខពីរបាននោះ ក៏ដោយសារតែមានមេក្រុមពោរពេញដោយសមត្ថភាពការគិត រហ័សរហួន ឆ្លាត និងដឹកនាំក្រុមរបស់ខ្លួនបានល្អ។ ក្រៅពីនោះ ងាកទៅសមាជិកដែលជាកូនក្រុមវិញ ម្នាក់ៗគឺបានសហការគ្នាយ៉ាងរលូនថែមទៀតផង។ បន្ទាប់ពីវាយប្រហារ យកឈ្នះយ៉ាងពេញទំហឹង លើក្រុមកាំបិតមុខពីរ មេក្រុមរំដួលហ្វាម៉ាលីនឹងពុះពារដឹកនាំក្រុមកាន់តែខ្លាំងទៀត ដើម្បីទទួលបានជោគជ័យលើរង្វាន់ធំនៅវគ្គបន្តទៀត។
នៅវគ្គបន្ទាប់ ក្រុមរំដួលហ្វាម៉ាលី( Romdoul Family) នឹងជួបជាមួយសមាសភាពក្រុមខ្លាំងផ្សេងទៀត ហើយតើពួកគេនៅតែមានសមត្ថភាពអាចវាយទម្លាក់ក្រុមនោះ ដូចជាក្រុមកាំបិតមុខពីរបានឬយ៉ាងណា? ទាំងអស់នេះ
សូមទស្សនិកជនកុំភ្លេចរង់ចាំទស្សនា ដែលនឹងមានការផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ជារៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង០៨យប់ នៅក្នុងកម្មវិធី Family Feud Cambodia ៕
សូមទន្សានាភាគខ្លី
ដោយ៖