ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩

រឿងភាគថៃ មានត្រឹមចិត្តស្នេហា៍

១៩ សីហា ២០១៩

កំពូលអ្នកស៊ើបអង្កេតវ័យក្មេង ក្រមិចក្រមើមភ្នែករហ័ស ដៃរហ័ស កញ្ញា ចៃខា ដែលជានារីម្នាក់ធ្លាប់ឆ្លងកាត់​នូវរឿងស្នេហាបោកប្រាស់ កុហក តាមទាន់ជាន់កែងពីមិត្តប្រុសនាង។ ទាំងអ្នកមុន និងអ្នកក្រោយសុទ្ធតែសាវ៉ា ចិត្តមិនស្មោះត្រង់ យូរៗ ទៅធ្វើឱ្យចៃខាអស់សង្ឃឹមនឹងស្នេហា ហើយលែងត្រូវការវាទៀត។ បន្ទាប់ពីនោះមក នាងក៏សម្រេចចិត្តមិនប្រឡូក​ក្នុងរឿងបេះដូងជាមួយនឹងមនុស្សប្រុសណាម្នាក់ទៀតឡើយ ហើយងាកមកធ្វើការងារមួយ​ដោយខ្លួនឯងនោះគឺ បង្កើតជាផេកហ្វេសបុកមួយមានឈ្មោះថា The Hidden Moon ដែលជាផេកទទួលស៊ើបការមួយដោយសម្ងាត់ ។ ក្នុងនោះ កញ្ញា​ ចៃខា បានសហការជាមួយមិត្ត​របស់នាងពីរនាក់ទៀត គឺ លោកហែវ និងកញ្ញា ចែមសៃលោកហែវ មានជំនាញខាងតំឡើងគ្រឿងចក្ររថយន្ត ព្រោះគេជាកូនម្ចាស់យានដ្ឋានស្រាប់ ហើយមិនតែប៉ុណ្ណោះថែមទាំងមានចំណេះដឹង​ខាងផ្នែកបច្ចេកវិទ្យាទៀតផង។ ចំណែកឯកញ្ញា ចែមសៃ វិញគឺជាកំពូលអ្នកផាត់មុខ ថ្វីដៃល្អឯក ពូកែរៀបចំខាងផ្នែក​រចនាម៉ូតសម្លៀកបំពាក់ និងតុបតែងខ្លួន ( Stylist ) ។


ពួកគេទាំងបីនាក់ បានប្រឹងប្រែងធ្វើការលើផេកនេះ​ដោយទទួលបានជោគជ័យ មានអ្នកចូលមើលជាច្រើនលាននាក់​លើពត៌មានដែលបានសិក្សាស្វែងរក និងរឿងរ៉ាវថ្មីៗ ដែលបណ្តាហ្វេនចង់តាមដាន។ ភាពជោគជ័យលើការងារមួយនេះ ក៏បានលេចលឺទៅដល់កញ្ញា ធីរ៉ាដែ ជាកូនអ្នកមានទ្រព្យ ប្រើលុយដើម្បីទិញគ្រប់បែបយ៉ាងទាំងអស់។ នាងបានទៅពឹងពាក់ ចៃខា ឱ្យជួយសេីបពីបងប្រុសរបស់នាង គឺលោក Thanadon  គ្រប់សកម្មភាពទាំងអស់ ដើម្បីចង់ដឹងថា មាននារីប៉ុន្មាននាក់​ដែលកំពុងតែទាក់ទងកម្លោះសង្ហាររូបនេះ។ ពេលនោះ ធីរ៉ាដែ បានសុំអង្វរកញ្ញាចៃខា ធ្វើយ៉ាងណាឱ្យលោកThanadon ស្រឡាញ់គ្នាជាមួយនឹងនារីម្នាក់​ដែលខ្លួនបានរៀបចំទុកដាក់ គឺកញ្ញា Jane ។ 


លើកទីមួយ ស្រីស្អាតចៃខា បានក្លែងខ្លួនធ្វើជាគ្រូទស្សន៍ទាយ ហើយប្រាប់ទៅ Thanadon  ថា គេបានជួបនឹងនារីម្នាក់ជាគូព្រេងនឹងគ្នា នោះគឺកញ្ញា Jane។ ទោះជាយ៉ាងណា ចុងក្រោយ ចៃខា មិនអាចធ្វើការងារនេះបានជោគជ័យឡើយ ព្រោះអ្នកកម្លោះភ្នែកមុត Thanadon បានដឹងពីល្បិចកល​ដែលនាងបានរៀបចំរួចជាស្រេចហើយ។ ដូចជាគេនិយាយតៗគ្នាថា ធ្វើមេអណ្តើកឱ្យគេ តែប្រហែសមេអណ្តើក​គង់នឹងក្លាយជាចំណីរបស់គេ ដែលពេលនោះហើយ ចៃខា និង បងប្រុសរបស់ ធីរ៉ាដែ ក៏បានចាប់ចិត្តស្រឡាញ់គ្នាបន្តិចម្តងៗ ហើយពួកគេក៏ព្រមទទទួលស្គាល់ស្នេហា​របស់ខ្លួនតែម្តង។ ងាកមក មិត្តរួមការងាររបស់ ចៃខា ឯណេះវិញ គឺលោក ហែវ ឆ្លៀតពេលជួយការងារលើការសើុបអង្កេតនោះ ក៏មានទំនាក់ទំនង លួចមានចិត្តទៅលើកញ្ញា ធីរ៉ាដែ ហើយរកវិធីសាស្ត្រគ្រប់បែបយ៉ាង ដើម្បីយកចិត្តនាងឱ្យបាន។ ចុងក្រោយ គូស្នេហ៍ទាំងនេះ ក៏បានស្រឡាញ់គ្នា ដែលស្នេហាមួយនេះ​កើតឡើងមិនមែនជាការព្រៀងទុកនោះទេ។ 


សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់រៀងរាល់សប្តាហ៍នាថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ២១:០០ - ២២:០០ នាទីយប់។

សូមទស្សនាវីដេអូខ្លី៖

   


 

Copyright © 2017 PNN TV. All Rights Reserved.