© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រោយសំលៀងក្បាច់គុន រង់ចាំអស់រយៈពេល៣ខែរួចមក ជើងខ្លាំងជំនាន់ថ្មី គីឡូហុក សុខ សាវិន ត្រូវប្រជែងជាមួយជើងខ្លាំងថៃ ណាំផុងណយ នៅថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៩ ដើម្បីដណ្ដើមកៅអីទៅជួបបាងកាយ៉ាក នៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ទី៤ ។ ជាលើកទីមួយហើយ ដែលសិស្សគុនក្លិបឆ្មាសគុនខ្មែរលេចមុខលើសង្វៀន PNN ខណៈដៃគូលើកដំបូងរបស់គេតាំងក្នុងវគ្គដ៏សំខាន់នេះត្រូវបានឱ្យដឹងថា ពូកែគ្រប់ក្បាច់ និងជាម្ចាស់ខ្សែក្រវាត់កម្មវិធីល្បីមួយនៅថៃទៀតផង។
សុខ សាវិន កីឡាករកម្ពុជា
ណាំផុងណយ កីឡាករថៃ
ក្នុងថ្ងៃតែមួយនោះ ជម្រើសជាតិគុនខ្មែរ បេក្ខភាពស៊ីហ្គេម២០១៩ ហ៊ីម គីមរៀង នឹងឡើងប្រកួតសងសឹក យ៉តមែនឆ័ន វ៉. ស៊ូងនើន ក្នុងគូមិត្តភាពអន្តរជាតិ ក្រោយធ្លាប់ចាញ់នៅសង្វៀនផ្សេងមួយលើករួចមកហើយដែរ។ ក្រៅពីនោះ ក៏មានអមដោយពន្លកគុនខ្មែរនិងថៃ២គូដ៏កក្រើកទៀតផង។
ហ៊ីម គីមរៀង កីឡាករកម្ពុជា
យ៉តមែនឆ័ន កីឡាករថៃ
ហ៊ឹម គីមរៀង និងយ៉តមែនឆាន់
សូមកុំភ្លេចរង់ចាំទស្សនា អធិរាជគុនខ្មែរ ISI PALM ដែលមានផ្សាយផ្ទាល់នៅថ្ងៃអាទិត្យទី១៩ខែសីហា ចាប់ពីម៉ោង១២ថ្ងៃត្រង់ លើកញ្ចក់ទូរទស្សន៍ភីអិនអិន, ផេកហ្វេសប៊ុក PNN Sports និងផេកហ្វេសប៊ុក ISI STEEL៕
អត្ថបទ៖ សិរីរដ្ឋ
ដោយ៖