ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៧

ថេណា ត្រឡប់មកវិញជាមួយស្ទាយថ្មី ខណៈកម្មវិធីស៊ីអារម្មណ៍ ទទួលបានការគាំទ្រខ្លាំង

១៤ មិនា ២០១៧

 

តារាចម្រៀងវ័យក្មេង និងកំពុងស្ថិតក្នុងចិត្តមិត្តៗយុវវ័យគឺលោក ថេណា បានបង្ហាញខ្លួនម្តងទៀតក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់ភីអិនអិន ដោយបង្ហាញស្ទាយថ្មី ប្លែក និងរឹតតែគួរអោយចាប់អារម្មណ៍ជាងមុនកាន់តែខ្លាំង។

 

ការបង្ហាញខ្លួនជាលើកទីពីរនេះ ថេណា បាននាំយកនូវបទចំរៀងដែលជាការនិពន្ធថ្មីចំនួនពីរបទ បទទីមួយមានចំណងជើងថា «មនុស្សល្អ» ក្នុងបទចម្រៀងមួយបទនេះ មានលក្ខណៈពិសេស ដោយមានបញ្ចូលជាមួយល្ខោនខោលខ្មែរ ដែលចង់បង្ហាញអោយប្រិយមិត្ត បានស្គាល់ពីទម្រង់ល្ខោនខោលរបស់ខ្មែរយើង និងបទទីពីរមានចំណងជើងថា «កង់សាគួរ» ដែលមានបញ្ចូលជាមួយការលេងព្យាណូ ធ្វើអោយបទចំរៀងមួយបទនេះរឹតតែពិរោះរណ្តំចិត្ត។

 

 

 

 

កម្មវិធី «ស៊ីអារម្មណ៍» គឺជាកម្មវិធីមួយដែលទទួលបានការសរសើរ និងទស្សនាច្រើនពីសំណាក់ទស្សនិកជន ដោយត្រឹមតែរយៈពេលមួយឆ្នាំ កម្មវិធីកម្សាន្តដ៏មានប្រជាប្រិយមួយនេះ ទទួលបានការចុចចូលទស្សនាក្នុងគេហទំព័រ PNN TV Cambodia រហូតដល់ទៅជាងដប់លានដង ទាំងនេះ គឺជាកម្លាំងចិត្តមួយដើម្បីអោយភីអិនអិន អាចបង្កើតកម្មវិធីល្អៗបន្ថែមទៀត សម្រាប់បម្រើអារម្មណ៍ទស្សនិកជន។ សូមបញ្ជាក់ផងដែរថា កម្មវិធី «ស៊ីអារម្មណ៍» របស់ភីអិនអិន បានផ្លាស់ប្តូរការផ្សាយ ពីរៀងរាល់រាត្រីថ្ងៃច័ន្ទ មកចាក់ផ្សាយនៅម៉ោង ១១:០០-១១:៣០ព្រឹកថ្ងៃអាទិត្យវិញ

 

តោះ! ទៅទស្សនាវីដេអូទាំងអស់គ្នា

 


 

Copyright © 2017 PNN TV. All Rights Reserved.