ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩

អធិរាជគុនខ្មែរ ISI Palm ថ្ងៃអាទិត្យនេះកាត់ក្ដី​រកម្ចាស់ខ្សែក្រវាត់ប្រាក់ទី៣

០១ សីហា ២០១៩

អ្នកលេងកែងពិឃាដ លន បញ្ញា ជួបជើងខ្លាំងថៃ និងអ្នកលេងកណ្ដាប់ដៃកម្ទេចវេហា ជ្មួកផេត ប្រានយីស៊ីបហុក ត្រូវដល់ថ្ងៃប្រឈមមុខដាក់គ្នា ដើម្បីកាត់ក្ដីរកម្ចាស់ខ្សែក្រវាត់ប្រាក់ទី៣ នៃកម្មវិធីអធិរាជគុនខ្មែរ ISI Palm របស់ PNN។ 

មុនឡើ់ងមកកាន់វគ្គចុងក្រោយ​កំណត់បេក្ខជនទៅប្រជែងខ្សែក្រវាត់មាសនេះ លន បញ្ញា សិស្សគុនមជ្ឈកណ្ឌល​កីឡាប្រដាល់ក្រសួងការពារជាតិ បានទម្លាក់ជើងបេក្ខជនថៃម្នាក់ទៀត គឺយុថ្កាន ខណៈជ្មួកភិតនៃក្លិបប្រានយីស៊ីបហុក ផ្ដួលឲ្យកូយ ឡាយ របស់ទ័ពពិសេសឆ័ត្រយោង៩១១​សន្លប់ក្នុងវគ្គជម្រុះដំបូង។

នៅថ្ងៃដ៏ពិសេសនោះដែរ ជើងខ្លាំងពន្លកគុនខ្មែរ ធម់ វិស្ណុ ប៉ះអ្នកប្រដាល់ថៃ យ៉តកតញ្ញូ ស្របពេលជើងឯក​កីឡាជាតិគីឡូស្រាល សុខ រិទ្ធ ប្រឈមជើងខ្លាំងថៃ ព្រះកាយហ្វា ដើម្បីញុំាងបរិកាសឲ្យកាន់តែរំភើប​ក្នុងសង្វៀនព្រែកព្នៅដ៏ត្រជាក់ទំនើប។ 

គួរដឹងដែរថា ម្ចាស់ខ្សែក្រវាត់ប្រាក់ទីមួយ គឺអ្នកលេងគុនខ្មែរកំពុងមានប្រជាប្រិយ ឡៅ ចិត្រា និងជើងខ្លាំងក្លិបខ្លារខិនមានរិទ្ធិ ឡុង ជិន

ដូច្នេះ សូមបងប្អូនទស្សនិកជន​មកចូលរួមទស្សនាច្រើនកុះករ​ ​នៅថ្ងៃអាទិត្យ ទី០៤ ខែសីហា ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ និងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN, ផេកហ្វេសប៊ុក PNN Sports និងផេកហ្វេសប៊ុក ISI STEEL

Copyright © 2017 PNN TV. All Rights Reserved.