© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាច្រើនសប្តាហ៍កន្លងមកនេះ កម្មវិធីប្រគំតន្ត្រី Boostrong Music on Fire របស់ស្ថានីយទូរទស្សន៍ PNN តែងផ្តល់នូវភាពរីករាយ និងភា្ញក់ផ្អើលឥតឈប់ឈរដល់អ្នកគាំទ្រ តាមរយៈការបង្ហាញនូវវត្តមានរបស់តារាប្រុសស្រីល្បីៗជាច្រើនរូបចូលរួមបង្ហាញទេពកោសល្យសិល្បៈរបស់ខ្លួននៅលើឆាកកម្មវិធី។ ចំពោះសប្តាហ៍ទី៤ ប្រចាំខែកក្កដានេះ អ្នករៀបចំកម្មវិធីក៏មិនធ្វើឱ្យទស្សនិកជន ដែលនិយមមកទស្សនានៅទីតាំងឆាកប្រគំតន្ដ្រីផ្ទាល់ និងអ្នកគាំទ្រនៅឯគេហដ្ឋានខកចិត្តដែរ ព្រោះមានក្រុមចម្រៀងរហូតពីរដែលនឹងចាប់ដៃគ្នាអង្រួនឆាកតន្ត្រីដែលមិនធ្លាប់មានពីមុនមកឡើយ។
បន្ថែមលើចំនួនសមាជិកក្រុមចម្រៀងដែលគ្នាសរុបរហូត១៤រូបនោះ លោក ស័ក្ត យ៉ាដេត ជាតារាជំនាន់ថ្មីប្រចាំ GMM Bravo Studio របស់ប្រទេសថៃក៏នឹងមកបង្ហាញសម្ថភាពរបស់ខ្លួន ដែលទើបបញ្ចប់ការហ្វឹកហាត់ជាមួយគ្រូជំនាញនាទីក្រុងបាងកកហើយថ្មីៗ ដើម្បីអង្រួនបេះដូងយុវវ័យដូចគ្នា។ ត្បិត យ៉ាដេត ជាជនជាតិខ្មែរតែលោកមានសំណាងបានការចុះកុងត្រា ក្លាយជាតារារបស់ GMM Bravo Studio ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន GMM Grammy ជាផលិតកម្មខ្នាតយក្សរបស់ប្រទេសថៃ។ តើជំនួបរវាងតារាស្រីប្រុសក្រុមធំបែបនេះនឹងធ្វើឱ្យឆាកតន្ដ្រី Boostrong កក្រើកខ្លាំងដល់កម្រិតណា?
លោក ស័ក្ដ យ៉ាដេត
ញ៉ាំងបរិយាយកាសកម្មវិធីឱ្យកាន់តែអស្ចារ្យរួមគ្នានឹងតារាស្រីប្រុសមួយគូខាងលើ ឌីជេមានទាំងសម្រស់ស្រស់សោភា ស៊ិចស៊ីសម្បូណ៍ស្នេហ៍កញ្ញា Avita នឹងពួតដៃគ្នាជាមួយកញ្ញា រុន រីយ៉ា បង្កើតវេទិការកម្សាន្តមួយយ៉ាងទាក់ទាញផ្តល់ជូនអ្នកគាំទ្រ ហើយទាញអារម្មណ៍អ្នកទស្សនាទាំងអស់ឱ្យចូលក្នុងពិភពរីករាយឥតដែនកំណត់។
កញ្ញា Avita /កញ្ញា រុន រីយ៉ា
តើវត្តមានរបស់ក្រុមស្រីស្រស់ប្រុសសង្ហាដែលនឹងចូលរួមកម្មវិធីប្រគំតន្ដ្រី Boostrong Music on Fire នាសប្តាហ៍នេះ ផ្តល់នូវអារម្មណ៍រំភើប និងអស្ចារ្យខ្លាំងដល់កម្រិតណា? សូមកុំភ្លេចចូលរួមទស្សនាដោយសេរី ស្រែកហ៊ោកញ្ជៀវពេញមួយទំហឹងនៅស្ទូឌីយ៉ូ PNN ព្រែកព្នៅដោយផ្ទាល់ រឺទស្សនាតាមរយៈកម្មវិធីផ្សាយផ្ទាល់ នាថ្ងៃសៅរ៍ ទី២៧ ខែកក្កដានេះ វេលាម៉ោង៤:៣០នាទីល្ងាចតទៅ។ ការប្រគុំតន្ត្រី បែបទំនើបឈានមុខគេនេះ នាំមកជូនជាពិសេសផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោក Boostrong៕
អត្ថបទ៖ កញ្ញា ឃុន វ៉ាន់ដា
ដោយ៖