ថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩

កក្រើកឆាកតន្ត្រី Boostrong សប្តាហ៍នេះ ដោយសារជំនួបក្រុមស្រីស្អាតដ៏កម្រ

១៨ កក្កដា ២០១៩

កម្មវិធីប្រគុំតន្ត្រី Boostrong Music on Fire របស់ស្ថានីយទូរទស្សន៍PNN រៀងរាល់សប្តាហ៍​មិនដែលធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួន​ខកចិត្តម្តងណាឡើយ ព្រោះអ្នករៀបចំកម្មវិធី​តែងផ្តល់នូវចំណីចក្ខុថ្មីប្លែក និងទាក់ទាញចំណាប់អារម្មណ៍​របស់អ្នកទស្សនាដោយចង្វាក់ភ្លេង​ញាក់កន្ត្រាក់អារម្មណ៍ដ៏ស្រស់ស្រាយ ទាញចិត្តអ្នកចូលរួមគ្រប់រូប​ឱ្យចាកឆ្ងាយភាពសៅហ្មងបានគ្រប់គ្រាតែម្តង។ ក្រៅពីរំលេចនូវវត្តមានតារាស្រីប្រុសល្បីៗជាច្រើនដួង​បំពេញចិត្តអ្នកគាំទ្រ នាសប្តាហ៍ថ្មីនេះ កម្មវិធីតន្ត្រី Boostrong នឹងផ្តល់ជូននូវផ្ទាំងទស្សនីយភាព​ដ៏អស្ចារ្យមួយទៀត គឺជំនួបរវាងតារាស្រីស្រស់សោភាជាច្រើននាក់ បង្ហាញវត្តមានព្រមគ្នាលើឆាកតន្ត្រីតែមួយ ដើម្បីអង្រួនបេះដូងអ្នកចូលរួម​ឱ្យលោតខុសចង្វាក់តែម្តង។
ក្រុមរាំOMG
ជាការពិតណាស់កម្មវិធី​ដែលបង្ហាញវត្តមានរបស់តារាចម្រៀង​ស្រីប្រកបដោយរូបសម្រស់ និងសម្ថភាពការងារផ្នែកសិល្បៈ​ប្រហាក់ប្រហែលគ្នាក្នុងពេលតែមួយ​គឺពិតជារឿងកម្រកើតមានឡើងពិតមែន តែPNNបានរៀបចំនូវសកម្មភាពដ៏ពិសេសនេះ តបស្នងអ្នកគាំទ្រខ្លួន។ លើកលែងតែតារាចម្រៀងលោក ឌីឌី ម្នាក់ចេញ ព្រោះជាតារាប្រុស វត្តមានរបស់កញ្ញា វី ឌីណែត កញ្ញា ប្រេម៉ា កញ្ញា នីនិត និងក្រុមរាំ OMG ដែលមានសមាជិករហូត៩នាក់ គឺប្រៀបដូចការរៀបចំវេទិការ​ប្រមូលផ្តុំដោយស្រីស្អាតឱ្យមកបង្អួតរាងគ្នាដូច្នេះដែរ។
តារាចម្រៀងលោក ឌីឌី កញ្ញា វី ឌីណែត

កញ្ញា ប្រេម៉ា កញ្ញា នីនិត
    ដើម្បីទទួលបាននូវអារម្មណ៍​ពុះកញ្ជ្រោលទៅតាមចង្វាក់ភ្លេង​សម័យទំនើបបែបយុវរ័យ និងបទពិសោធថ្មីនៃអារម្មណ៍​ស្រស់ស្រាយមិនធ្លាប់មានពីមុនមក សូមកុំភ្លេចចូលរួមទស្សនាដោយសេរី កម្មវិធី Boostrong Music on Fire នៅស្ទូឌីយ៉ូPNNព្រែកព្នៅ នាថ្ងៃសៅរ៍ ទី២០ ខែកក្កដាខាងមុខនេះ វេលាម៉ោង៤:៣០នាទី ល្ងាចតទៅ។ ការប្រគុំតន្ត្រីបែបទំនើបឈានមុខគេនេះ នាំមកជូនជាពិសេសផ្តាច់មុខ​ដោយភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោក Boostrong

Copyright © 2017 PNN TV. All Rights Reserved.