ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩

ថ្ងៃអាទិត្យនេះដល់វេន លន បញ្ញា ផ្ដើមជម្រុះដណ្ដើមខ្សែក្រវាត់ប្រាក់ទី៣អធិរាជគុនខ្មែរ ISI Palm

១៧ កក្កដា ២០១៩

ថ្ងៃអាទិត្យ ទី២១ ខែកក្កដា នេះ ជើងខ្លាំងគុនខ្មែររលកថ្មី លន បញ្ញា ត្រូវចូលខ្លួនអង្រួនសង្វៀន PNN ព្រែកព្នៅ ត្រួសត្រាយផ្លូវទៅដណ្ដើមសិទ្ធិជួប ជ្មួកភិត ផ្រានយីស៊ីបហុក វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ទី៣​នៃកម្មវិធីអធិរាជគុនខ្មែរ ISI Palm។ 
គូរប្រយុទ្ធ លន បញ្ញា និង យុទ្ធកាន ផ្រានយីស៊ីបហុក
ឧបសគ្គដំណាក់កាលដំបូង​របស់សិស្សគុនសមាគមកីឡាប្រដាល់​ក្រសួងការពារជាតិខាងលើ គឺត្រូវប្រជែងជាមួយខ្លាកំណាចថៃ​ចង្កូមស្រួចមុត យុទ្ធកាន ភិត ប៉ ត អ។ ជាមួយគ្នានេះដើម្បីញុំាងបរិយាកាស​ឱ្យកាន់តែរំភើបកក្រើក អ្នកស្នងគុនខ្មែរ កំពែង ខ្មៅ នឹងសំដៅមក PNN សាកស្នៀតជាមួយ​អតីតជើងឯកសង្វៀនរ៉ាចដាំណឺន ដកម៉ៃឌែង អ ជីរ៉ាវ៉ាន។ មិនតែប៉ុណ្ណោះ ក៏មានអមដោយ ពន្លកគុនខ្មែរសិស្សរួមក្លិបរស្មីភូមិគាប ថូ សុធៀប ទទួលឱ្យអ្នកប្រដាល់ថៃវ័យក្មេង ក្រៀងក្រៃ ចូលសងសឹក ខណៈ វ័ន ថៃដេ ជួប អារ៉ាន់លេក
គូប្រយុទ្ធ កំពែង ខ្មៅ និង ដកម៉ៃឌែង អ ជីរ៉ាវ៉ាន
គូប្រយុទ្ធ ក្រៀងក្រៃ និង ថូ សុធៀប
គូប្រយុទ្ធ វ័ន ថៃដេ និងអារ៉ាន់លេក 
ដូច្នេះ សូមបងប្អូនរង់ចាំអ៊ុតមើលថា រវាង លន បញ្ញា និង យុទ្ធកាន ភិត ប៉ ត អ នរណាជាក្លាយជាបេក្ខជនម្នាក់ទៀត​ទៅកាន់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ទី៣​អធិរាជគុនខ្មែរ ISI PALM ផ្សាយផ្ទាល់ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ភីអិនអិន និងផេកហ្វេសប៊ុក PNN Sports & ISI STEEL
សូមទស្សនាវីដេអូខ្លី៖


 

Copyright © 2017 PNN TV. All Rights Reserved.