ថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩

កម្មវិធីជំនួបតារាPNNប្រចាំឆ្នាំ២០១៩

១២ កក្កដា ២០១៩

ទន្ទឹងរង់ចាំអស់ជាយូរ នៅទីបំផុតកម្មវិធីដ៏ធំប្រចាំឆ្នាំរបស់ស្ថានីយទូរទស្សន៍PNN ក្នុងឱកាសគ្រប់ខួប៤ឆ្នាំរបស់ខ្លួន គឺជំនួបដ៏អស្ចារ្យរវាងតារាខ្មែរ និងថៃ ជាមួយអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាបានរំលេចរូបរាងរបស់ខ្លួនពិតប្រាកដហើយ។ នាថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ PNNនឹងប្រារព្ធកម្មវិធីដ៏ធំប្រចាំឆ្នាំរបស់ខ្លួននាអគារ ដឹព្រេមៀសេនធ័រសែនសុខ(The Premiere Center Sensok)អមដោយវត្តមានរបស់តារាល្បីៗជាច្រើនដួង។

វត្តមានរបស់តារាសម្តែង និងពិធីករល្បីៗរបស់កម្ពុជាមានដូចជា កញា ជីម មី កញ្ញា ស៊ីន យូប៊ីន លោក ខាត់ វ៉ៃហាំង លោក អេដ វីន និងការបង្ហាញខ្លួនរបស់តារាចម្រៀងក្នុងដួងចិត្តយុវវ័យគឺលោក ជី ដេវីដ លោក ឌីឌី ព្រមទាំងក្រុមតារាចម្រៀងOriginal Song «Small World Small Band» ថែមទៀត ហើយអ្វីកាន់តែពិសេសទៀតនោះ គឺវត្តមានរបស់តារាសម្តែងថៃលោក Mario Maurerតែម្តង។ តារាសម្តែងជួរមុខរបស់ប្រទេសថៃរូបនេះ នឹងធ្វើដំណើរមកប្រទេសកម្ពុជាជួបមុខអ្នកគាំទ្រខ្លួន តបតាមការអញ្ជើញរបស់ស្ថានីយទូរទស្សន៍PNN។



 តើកម្មវិធីជំនួបតារាភីអិនអិនប្រចាំឆ្នាំ២០១៩នេះធ្វើឱ្យរំភើប កាន់តែកក្រើក ហើយអស្ចារ្យខ្លាំងដល់កម្រិតណា? សូមកុំភ្លេចចូលរួមបំពេញលក្ខខណ្ឌនានាដែលស្នើដោយក្រុមការងាររបស់PNNដើម្បីទទួលយកសំបុត្រចូលរួមកម្មវិធីដ៏អស្ចារ្យនេះដោយឥតគិតថ្លៃ។ ព័ត៌មានលម្អិតអំពីកម្មវិធី និងវិធីទទួលយកសំបុត្រចូលរួមឥតគិតថ្លៃ PNNនឹងធ្វើការផ្សព្វផ្សាយតាមរយៈPageផ្លូវការរបស់ខ្លួននាពេលឆាប់ៗខាងមុខនេះ។ កម្មវិធីជំនួបតារាភីអិនអិនឆ្នាំ២០១៩នេះ ឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនSmart៕
ទស្សនាវីដេអូខ្លី អំពីវត្តមានលោក Mario Maurer៖

អត្ថបទ៖ កញ្ញា ឃុន វ៉ាន់ដា

Copyright © 2017 PNN TV. All Rights Reserved.