ថ្ងៃច័ន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩

នៅទីបំផុតGlobal Houseបានស្វែងរកម្ចាស់រង្វាន់ទាំង២៥១នាក់ឃើញហើយ

១០ កក្កដា ២០១៩

អស់រយៈពេលជាច្រើនខែកន្លងមកនេះ «គ្លូប៊លហោស៍» ជាមជ្ឈមណ្ឌលប្រមូលផ្តុំសម្ភារៈតុបតែងគេហដ្ឋាន និងគ្រឿងសំណង់ដ៏សម្បូរបែបធំជាងគេនៅប្រទេសកម្ពុជា បានប្រកាសស្វែងរកម្ចាស់រង្វាន់របស់ខ្លួន ដែលមានទឹកប្រាក់ប្រមាណ ១០ ម៉ឺនដុល្លារ តាមរយៈកម្មវិធី Shop & Win។ ការផ្តល់ជូនគូប៉ុងផ្សងសំណាងដល់អតិថិជនទាំងអស់ដែលអញ្ជើញចូលមកទិញ​ទំនិញ​ចាប់​ពី​៣០ដុល្លាឡើងទៅ បានផុតកំណត់ត្រឹមដំណាច់ខែមិថុនាកន្លងទៅ នៅទីបំផុតក៏អាចស្វែងរកម្ចាស់រង្វាន់ពិតប្រាកដឃើញហើយ កាលពីថ្ងៃអាទិត្យ ទី ០៧ ខែកក្កដានេះ។ ម្ចាស់រង្វាន់ធំរថយន្ត Mazda 6  Sendan 2019 បានទៅលើលោក Hem Vanny​ជាអតិថិជនរស់នៅរាជធានីភ្នំពេញ។


រីឯរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតមានដូចជាម៉ូតូ Honda Scoopy 2020 ចំនួន ១០ គ្រឿង, ទូរទស្សន៍ LED Curved TV 55 PAXON ចំនួន ២០ គ្រឿង, ម៉ាស៊ីនបូមធូលី និងទឹកINOVA ចំនួន៣០គ្រឿង, កង្ហារINOVA ចំនួន ៤០ គ្រឿង, វ៉ាលីដាក់សម្លៀកបំពាក់ចំនួន ៥០ រង្វាន់ និង Gift Voucherដែលតម្លៃ ៣០ ដុល្លារ ចំនួន ១០០ រង្វាន់ ក៏បានរកឃើញម្ចាស់របស់ខ្លួននៅក្នុងថ្ងៃតែមួយដូចគ្នា។



គ្លូប៊លហៅស៍កម្ពុជា ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មិនត្រឹមជាកន្លែងផ្គត់ផ្គង់សម្ភារៈសំណង់ និងសម្ភារៈតុបតែងគេហដ្ឋានគ្រប់ប្រភេទប្រកបដោយគុណភាព ហើយមានតម្លៃសមរម្យប៉ុណ្ណោះទេ តែរាល់សេវាកម្ម និងកម្មវិធីពិសេសទាំងអស់សុទ្ធតម្កល់អត្ថប្រយោជន៍របស់អតិថិជនជារឿងសំខាន់។ គោលបំណងចម្បងនៃការបង្កើតកម្មវិធី Shop & Win ឡើងមក Global Houseមិនត្រឹមចង់ណែនាំកន្លែងផ្គត់ផ្គង់ទំនិញដ៏ល្អឱ្យសាធារណៈជនទូទៅបានស្គាល់ ហើយទទួលបានបទពិសោធន៍ថ្មីនៃការជ្រើសកន្លែងផ្គត់ផ្គង់ទំនិញ និងសេវាកម្មប៉ុណ្ណោះទេ តែមជ្ឈមណ្ឌលដ៏ធំមួយនេះ ចង់ថ្លែងអំណរគុណដល់ភ្ញៀវទាំងអស់ក្នុងពេលដំណាលគ្នាតែម្តង។

អរគុណសម្រាប់អតិថិជនគ្រប់រូបដែលផ្តល់នូវការជឿជាក់ចំពោះតម្លៃ សេវាកម្ម និងគុណភាពទំនិញ ព្រមទាំងអរគុណភ្ញៀវទាំងអស់ដែលផ្តល់ឱកាសឱ្យក្រុមការងាររបស់ Global House បានពិសោធខ្លួនឯង តាមរយៈការផ្តល់សេវាកម្មគ្រប់រូបភាពដើម្បីបម្រើអ្នកគាំទ្ររបស់ខ្លួន។ ចំពោះនីតិវិធីនៃការបើករង្វាន់ សម្រាប់អតិថិជនជាអ្នកឈ្នះសរុបចំនួន២៥១នាក់នេះ ក្រុមការងាររបស់Global Houseនឹងធ្វើការទំនាក់ទំនងដោយផ្ទាល់ដើម្បីបំពេញឯកសារទទួលយកអំណោយរបស់ខ្លួន អតិថិជនអាចសាកសួរព័ត៌មានបន្ថែម 023 232 232 / 076-6899998 / 076-5899998 ៕

 

Copyright © 2017 PNN TV. All Rights Reserved.