ថ្ងៃព្រហស្បតិ៍ ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩

ខ្សែក្រវាត់ប្រាក់ ISI PALM ទី២នឹងបានលើ តាញ់ មករា ឬ ឡុង ជិន?

០៤ កក្កដា ២០១៩

ថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០១៩នេះ ជាថ្ងៃផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ទី២ នៃកម្មវិធីអធិរាជគុនខ្មែរ ISI PALM របស់ PNN ដែលជើងខ្លាំងគុនខ្មែរ២រូប​នឹងប្រឈមមុខដាក់គ្នា គឺរវាង តាញ់ មករា និង ឡុង ជិន។ មុនឆ្លងដល់វគ្គនេះ ឡុង ជិន បានផ្ដួល ផាន់រិទ្ធ ឱ្យសន្លប់ក្នុងទឹកទី៣ កាលពីថ្ងៃទី១៦ខែមិថុនា ចំណែក មករា បានឈ្នះពិន្ទុឯកច្ឆន្ទលើ ឫទ្ធិអៃរ៉ា

នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ អ្នកទាំងពីរនឹងតតាំងគ្នា​លើសង្វៀនភីអិនអិន ជាមួយស្នៀតដែលពួកគេ​សម្ងំហ្វឹកហាត់បន្ថែមកន្លះខែមកនេះ។ ជ័យលាភីខ្សែក្រវាត់ប្រាក់ នឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់មាស​ដែលមានប្រាក់រង្វាន់៤០លានរៀល។ ខ្សែក្រវាត់ប្រាក់នីមួយៗ ក៏មានប្រាក់រង្វាន់លើកទឹកចិត្ត​៤លានរៀលផងដែរ។


ក្រៅពីគូខ្សែក្រវាត់ កម្មវិធីអធិរាជគុនខ្មែរ ISI PALM ថ្ងៃអាទិត្យនេះ​ក៏មានលក្ខណៈពិសេស ប្លែកពីសព្វមួយដងផងដែរ ដោយជើងខ្លាំងគុនខ្មែរ​មានឈ្មោះបោះសំឡេងយូរឆ្នាំខែ២រូប​នឹងប្រកួតអមឆាកវគ្គផ្ដាច់ព្រ័ត្រ៖ -កណ្ដាប់ដៃបំបែកភ្នំ អេលីត សាន់ ជួប កាំឡៃយុគ ក. រុមស៊ីថង -ជង្គង់ពិស កែងគ្មានស្រមោល ប៉ោ ភារិទ្ធ ប៉ះ ប៉ិកធេង គៀតភុនធិប។ តើ ឡុង ជិនតាញ់ មករា នឹងគ្រងខ្សែក្រវាត់ប្រាក់ទី២? អធិរាជគុនខ្មែរ ISI PALM ផ្សាយផ្ទាល់នៅថ្ងៃអាទិត្យទី៧ ខែកក្កដានេះ ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ PNN និងផេក PNN Sports & ISI STEEL


សូមទស្សនាវីដេអូខ្លី៖


Copyright © 2017 PNN TV. All Rights Reserved.