© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ ជាថ្ងៃដំបូងនៃការចាក់ផ្សាយរឿងភាគថៃថ្មីរបស់ PNN គឺរឿង « គ្រូពេទ្យថងឯក » ហើយ មិនត្រឹមជារឿងដែលផ្តល់ជូននូវឆាកកំប្លុកប្លែងជាច្រើន ផ្តល់នូវភាពរីករាយជូនអ្នកទស្សានាប៉ុណ្ណោះទេ តែការរៀបចំកាលវិភាគចាក់ផ្សាយក៏ចំពេលវេលាល្អនៃរដូវវស្សា សមស្របទៅនឹងបរិយាកាសសាច់រឿង ដែលអមទៅដោយទេសភាពវាលស្រែភាគច្រើនថែមទៀត។
តើការទស្សនារឿងភាគអមដោយទេសភាពស្រុកស្រែចម្ការ ចំរដូវវស្សាបែបនេះទាក់ចិត្ត ត្រជាក់ភ្នែកកម្រិតណា? តើស្នេហារវាងគ្រូពេទ្យកំលោះ ថងឯក និង ឆាបា កញ្ញាក្លាហាន ផ្តើមមានសម្ព័ន្ធភាពនឹងគ្នាដោយវិធីណា? តើស្នេហារវាងកំលោះក្រមុំមួយគូនេះ នឹងនាំនូវភាពរីករាយស្រស់ស្រាយបែបណាជូនអ្នកទស្សនា? សូមកុំភ្លេចរង់ចាំទស្សនាការចាក់ផ្សាយផ្ទាល់រៀងរាល់ថ្ងៃចន្ទ រហូតថ្ងៃពុធ វេលាម៉ោង៩ ដល់ម៉ោង១០យប់៕
សូមទស្សនាវីដេអូខ្លី៖
ដោយ៖